យុវតីម្នាក់ឈ្នះទឹកប្រាក់៦លានរៀនពីការគូររូបលើប្រអប់ភីហ្សាយីហោល្បីមួយ

ភ្នំពេញ៖ យុវតីម្នាក់ឈ្មោះ “ ស៊ី ពេជ្រលីណា” បានឈ្នះទឹកប្រាក់៦លានរៀន (១,៥០០ដុល្លារ អាមេ រិក) ពីការប្រកួតការគូររូបលើប្រអប់ភីហ្សាយីហោល្បីមួយ Domino’s Pizza កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅផ្សារទំនើបអ៊ីអន។

ការប្រកួតប្រជែងយកជ័យលាភីស្នាដៃ គូរលើប្រអប់ ភីហ្សា របស់ Domino’s Pizza​ ដែលមានបេក្ខ ភាពប្រុសស្រីចំនួនដប់នាក់ ដោយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ដល់ថ្ងៃប្រកាសលទ្ធផលបាន រកឃើញជ័យលាភីទាំងបីរូបក្នុងចំណោម១០នាក់នេះ។ លេខ១ កញ្ញា ស៊ី ពេជ្រលីណា (Sea Pichlina) ឈ្នះប្រាក់រង្វាន់៦លានរៀល, លេខ២ លោក អ៊ិន មយូរា (Inn Mayoura)ឈ្នះទឹកប្រាក់ ២,៨០០,០០០ និង លេខ៣ លោក ហ៊ាន វឌ្ឍានាអេណាន់ (Hean Vathana Annan) ឈ្នះទឹក ប្រាក់១,២០០,០០០រៀល។


ជ័យលាភីលេខ១ ដែលមានវ័យ១៧ឆ្នាំប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា នាងប្រើប្រាស់ពេលបីថ្ងៃ ដើម្បី អាចសម្រេចរូបគំនូសដែល បញ្ជាក់រូបរាងភីហ្សា និង ចំអិនភីហ្សា ដែលបានគូសដោយមាន រចនាបទប្លែកខុសគ្នានិងអត្ថន័យខុសគ្នាទៅលើចំអិនភីហ្សានីមួយៗ។

នាងមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានជ័យលាភីលើកនេះ។ សូមថ្លែងអំណរ​គុ​ណដល់គណៈកម្មការវាយតម្លៃដល់ផ្តល់ពិន្ទុឱ្យនាងឈ្នះក្នុងការប្រកួតជ្រើសរើសរូបគំនូរលើប្រអប់វេចខ្ចប់ភីហ្សា Domino’s Pizza ។

កញ្ញា កញ្ញា ស៊ី ពេជ្រលីណា បានបង្ហើបពីប្រវត្តិរបស់នាងថា បច្ចុប្បន្ននេះនាងជាសិស្សថ្នាក់ទី១២ ដែលកំពុងខំប្រឹងសូត្រនិងត្រៀមប្រឡងបញ្ចក់ការសិក្សាបាក់ឌុបនាពេលខាងមុខនេះ។

នាងជាក្មេងម្នាក់ដែលស្រលាញ់ខាងគូរនេះ ប៉ុន្តែមិនបានទៅសិក្សាវិចិត្រសិល្បៈ ឬ ចូលសាលាគំនូរ ណាឡើយ។ នាងជាមនុស្សស្រីដែលស្រលាញ់ការគូរតាំងពីនាងរៀនថ្នាក់ទី៣មកម្ល៉េះ។ ជីវិតរបស់​នាងក្រៅពីការសិក្សានាងតែងតែផ្តោតទៅលើការគូរដែលមានទេពកោសល្យក្នុងខ្លួន។ ក្រោយ​បញ្ច​ប់​ការសិក្សាថ្នាក់ទី១២ រួចនាងនឹងបន្តការសិក្សាបរិញ្ញប័ត្រផ្នែក​ឌីហ្សាញប្លង់នៅមហា​វិទ្យាល័យ​បន្​តទៀត។

ជាមួយគ្នានោះ លោក គួច សុខលី អគ្គយនាយកគ្រប់គ្រងក្រុមហ៊ុន យីនកុកហ្វូដខប (Yinkok Food Corp) បានអបអរនិងថ្លែងថា លោកទទួលបានស្នាដៃសិល្បៈសរុបរហូតដល់ទៅ២៨៣ស្នាដៃ ដែលជាចំនួនមួយដ៏ធំច្រើនលើសពីការរំពឹងទុករបស់កម្មវិធីប្រកួតលើកនេះ។

នេះពិតជាកម្លាំងចិត្តមួយដល់ក្រុមការងារនៃកម្មវិធីប្រកួតដែលរៀបចំឱ្យមានឡើង ហើយយើង​ក៏​សូម​ថ្លែងអំណរគុណដល់អតិថិជន ក៏ដូចជា អ្នកចូលរួមប្រកួតទាំងអស់ដែលគាំទ្រ Domino’s Pizza កន្លងមក។

លោកបានបញ្ជាក់ផងដែរថា ក្រុមការងាររបស់លោកបានរកឃើញស្នាដៃសិល្បៈចំនួន១០ ដែល​ទទួល​បានចំនួន Like ច្រើនជាងគេ​ដើម្បីចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រក្នុងរាត្រីនេះ ក្រោម​ការ​ចូលរួមវាយតម្លៃចុងក្រោយពីសំណាក់គណៈកម្មការកត្តិយសដែលបានអញ្ជើញមកពីស្ថាប័នរដ្ឋនិងឯកជនធំៗ នៅកម្ពុជា ដូចជា សាលាមធ្យមសិក្សាវិចិត្រសិល្បៈ​និងបណ្តាដៃគូសហការ​ជាច្រើន​ដើម្បី​ដំណើរការកម្មវិធីឡើងដ៏ល្អនិងដោយសម្រិតសម្រាំង សុក្រឹតជាមួយតម្លាភាពបំផុត៕

សូមរង់ចាំ ១០ វិនាទី