ប្រើហិង្សាដាក់ប្រពន្ធធ្ងន់ដៃពេក ដឹកយកទៅសង្រ្គោះប្រាប់ថា ប្រពន្ធដួល តែពេទ្យថាស្លាប់ហើយ

ភ្នំពេញះ គ្រួសារមួយដែលរស់នៅជាមួយកូនតូចៗ៣នាក់ ពោរពេញដោយភាពអពមង្គល ដែលតែងតែប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក ជាពិសេសប្តីជាញឹកញាប់វាយធ្វើបាបប្រពន្ធ ដើម្បីពន្លត់ការខឹង ទើបឈានរហូតប្រពន្ធរងរបួសដល់ស្លាប់ចោលកូនអោយនៅកំព្រា រីឯឪពុកចូលគុកចោលកូនដែរ ។

រឿងរ៉ាវដ៏គួរសង្វែគនេះត្រូវបានកើតឡើងនៅថ្ងៃទី០៦ ខែ មករា ឆ្នាំ២០១៧ ចំពោះក្រុមគ្រួសារមួយដែលស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់របស់ក្រុមគ្រូពេទ្យក៏ដូចជាសមត្ថកិច្ចបានអោយដឹងថា បុរសជាប្តី(ឃាតក) បានដឹកប្រពន្ធរបស់ខ្លួន(ស្លាប់) មកកាន់មណ្ឌលសុខភាព ពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប នៅវេលាព្រឹកថ្ងៃទី៦ ដើម្បីអោយគ្រូពេទ្យជួយព្យាបាល ព្រោះប្រពន្ធបានបាត់បង់ស្មារតីតាំងពីយប់មកម្ល៉េះ ដោយប្រាប់គ្រូពេទ្យថាប្រពន្ធខ្លួនដួលក្នុងបន្ទប់ទឹក ។ ក្រោយការពិនិត្យរបស់ក្រុមគ្រូពេទ្យបានប្រាប់ថា ប្រពន្ធបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកគ្រូពេទ្យក៏រាយការណ៏ទៅសមត្ថកិច្ចដើម្បីពិនិត្យសាកសព ព្រោះពិនិត្យឃើញមានស្នាមបែកនិងជាំស្ទើរគ្រប់កន្លែង មិនសមជាស្នាមដួលនោះទេ ។

ក្រោយការឃាត់ខ្លួន បុរសជាប្តីបានសារភាពថា ខ្លួនជាអ្នកសម្លាប់ប្រពន្ធ ព្រោះតែរឿង ទំនាស់ជំពាក់លុយគេនៅឯស្រុក។ខណៈនោះខ្លួនបានផឹកស្រាស្រវឹង ដោយទំនាស់នោះមានការរកាំរកូសគ្នា រយៈពេល១អាទិត្យកន្លងមកហើយ លុះដល់យប់ថ្ងៃទី៥ ខែមករា ស្រាប់តែមានទំនាស់កើតឡើងម្ដងទៀត ហើយប្រពន្ធបានវាយខ្លួនទើបខ្លួនទាញបានវែកសម្លរ វាយទៅលើនាងព្រមទាំងចាប់បោចសក់បោកក្បាល ផ្ទប់ទៅនិងជញ្ជាំងផ្ទះជួល បណ្ដាលឲ្យសន្លប់បាត់ស្មារតី ក្រោយមកក៏បានស្លាប់តែម្ដង។ ខ្លួនមិនបានដឹងប្រពន្ធស្លាប់នោះទេ ស្មានតែព្យាបាលអាចជាឡើងវិញ ទើបដឹកប្រពន្ធចេញពីពេទ្យមួយទៅពេទ្យមួយបែបនេះ ។

សូមបញ្ជាក់ថា ស្រ្តីដែលស្លាប់នោះឈ្មោះ ខេន ស្រីខួច អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅក្នុងភូមិប្រាសាទ ឃុំភ្នំសន្ទុក ស្រុកភ្នំសន្ទុក ខេត្តកំពង់ធំ។ មានប្តីឈ្មោះ អឿន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មាន ស្រុកកំណើតនៅក្នុងភូមិកំពង់ក្តី ឃុំខ្ពង់រាប កោះសូទិន កំពង់ចាម ( ឃាត់ខ្លួន) អ្នកទាំងពីរនាក់មានកូនចំនួន៣នាក់ សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 

image image image image image image image

សូមរង់ចាំ ១០ វិនាទី