បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងវាយឆ្កែងាប់មួយក្បាល លុះព្រឹកឡើងចងកសម្លាប់ខ្លួន

កណ្តាលះ យុវជនវ័យក្មេងម្នាក់ត្រឡប់ពីផឹកស្រាស្រវឹងទាំងយប់ មកបំផ្លាញ ទ្រព្យ សម្បត្តិក្នុងផ្ទះ រួចវាយឆ្កែងាប់មួយក្បាល​ លុះព្រឹកត្រូវក្រុមគ្រួសារ ប្រទះ ​ឃើញ​ស្លាប់ក្នុងសភាពចង ក ក្នុងកញ្ចុះស្រះទឹក ចំណុច ចំការស្វាយ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃ២១ ធ្នូ ២០១៦ វេលាម៉ោងម៉ោង៤:០០ នាទីទៀបភ្លឺ ។

ជនរងគ្រោះឈ្មោះតុង សុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀន ស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី២០.១២.២០១៦ វេលាម៉ោង ២៣:០០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីចំការស្វាយ របស់ខ្លួន ត្រឡប់ ទៅផ្ទះ ហើយបានអុកឡុកនៅក្នុងផ្ទះដោយវៃឆ្កែរបស់ខ្លួនងាប់មួយក្បាល និងកាត់ខ្សែអង់តែនទូរទស្សន៍ចោល ហើយឪពុកក៍បានចេញមកជួយឃាត់ និងយកម៉ូតូមកទុក ។

រហូតដល់ម៉ោង២៣:៣០នាទីជនរងគ្រោះ បានយកពិលមួយដើរចេញ ពីផ្ទះបាត់ដោយឪពុកមិនដឹងថាកូនទៅណាឡើយ លុះព្រឹកឡើង ថ្ងៃទី ២១.១២.២០១៦វេលាម៉ោង៨:០០នាទី ឪពុករបស់ជនរងគ្រោះ បានជិះម៉ូតូ មកចំការស្វាយ ឃើញកូនរបស់ខ្លួនឈ្មោះតុងសុងបានចង ក ស្លាប់នៅ  ក្នុងកញ្ចុះ លើស្រះទឹកបាត់ទៅហើយ ។

សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាចងក សម្លាប់ខ្លួន ពិត ប្រាកដមែន ។

 

IMG_4963

សូមរង់ចាំ ១០ វិនាទី