ឃាត់ខ្លួនកូនអកតញ្ញូម្នាក់បែកថ្នាំ បានច្របាច់ ក ម្តាយបង្កើតគំរាមយកលុយ

បន្ទាយមានជ័យៈ កូនអកតញ្ញូម្នាក់បែកថ្នាំ បានច្របាច់ ក ម្តាយបង្កើតគំរាមយកលុយ និងវាយទ្រព្យសម្បត្តិ នៅក្នុងផ្ទះខ្ទេចខ្ទី ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួននៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្នុងផ្ទះក្បែរបេនឡានចាស់ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនបានហើយជនសង្ស័យត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនមកបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានអោយដឹងថា ជនសង្ស័យឈ្មោះ សេង ចាន់សេរីរ័ត្ន (ហៅរ៉ូម៉ា) ភេទប្រុស អាយុ២៩ឆ្នាំ ចំណែកម្តាយ ឈ្មោះឃួន សុខឃាង អាយុ៥៥ មុខរបរលក់ដូរ អ្នកទាំងពីរ នាក់រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា បើតាមការអះអាងរបស់ម្តាយថា កូនរបស់ខ្លួនសព្វថ្ងៃនេះ តែងតែ ផឹកស្រានិងជក់គ្រឿងញៀនរហូតដល់បែកថ្នាំ ហើយកន្លងមកធ្លាប់វាយធ្វើបាបម្តាយ ដើម្បីយកលុយ ទៅទិញ ថ្នាំញៀនជក់។

ដោយស៊ូទ្រាំក្នុងការធ្វើបាបរបស់កូនមិនបានក៍បានមកដាក់ពាក្យបណ្ដឹងនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអោយចាប់ខ្លួនតែម្ដង។

លោកវរសេនីយ៍ត្រីព្រហ្ម ថេង បានបញ្ជាក់អោយដឹងទៀតថា ជនសង្ស័យខាងលើធ្លាប់សមិត្ថកិច្ចចាប់ដាក់ ក្នុងមណ្ឌល កែប្រែម្តងរួចមកហើយ តែមិនរៀងចាល។

ក្រោយចេញពីមណ្ឌលកែប្រែវិញស្រាប់តែធ្វើបាបម្តាយលើសដើម។

លោកវរសេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់អោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាលើម្តាយខ្លួនពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។

អត្ថបទនិងរូបភាព ពី អហ

 

unnamed

សូមរង់ចាំ ១០ វិនាទី