បុរសបែកថ្នាំម្នាក់ឡើងលើកាប៊ីនភ្លើងលោតចុះមកក្រោមស្លាប់ភ្លាម

ភ្នំពេញ  ៖ បុរសអនាថាម្នាក់ដែលគេស្គាល់ជាមនុស្សញៀនថ្នាំ បាន ឡើងលើ​ កាប៊ីនភ្លើង ហើយលោតចុះមកក្រោមបណ្ដាលឱ្យបោកក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់នៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ លោតពីលើកាប៊ីនភ្លើងកំពស់៥មែត្រនៅ ចំណុចមុខកាប៊ីនភ្លើងប.ត០៨២ផ្លូវព្រះសីុសុវត្ថិ​ ភូមិទី១​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល​ ២៥ឆ្នាំជនជាតិខ្មែរ។  តាមការបំភ្លឺពីកម្លាំងប្រជាការពាររបស់សាលាខណ្ឌដូនពេញឱ្យដឹងថា ជនរងគ្រោះ  ធ្លាប់ត្រូវបានបែកថ្នាំហើយបានប្រមូលយក ទៅមណ្ឌល ឱកាសខ្ញុំម្តងរួចមកហើយ។ ជនរងគ្រោះក៏ជាមនុស្សអនាថា និង ញៀនថ្នាំ ហើយទំនងជាឡើងបំណងចង់លួចទ្រព្យសម្បត្តិ តែដោយ មានឆ្កែព្រូសខ្លាំងពេកខ្លាចម្ចាស់ទាន់ទើបលោតចុះមកក្រោមតែម្ដង។
នៅកន្លែងកើតហេតុគឺពុំមានប្រភពព័ត៌មានណាមួយបញ្ជាក់ច្បាស់នោះទេ សូម្បីតែម្ចាស់ផ្ទះដែលសមត្ថកិច្ចឡើងពិនិត្យឃើញ ស្នាមជើងជន រងគ្រោះឡើងលើដំបូលផ្ទះក៏មិនហ៊ាននិយាយដែរគឺគ្រាន់តែឆ្លើយថា មិនដឹងអ្វីទាំងអស់។
តាមការពិនិត្យកោសល្យវិច័យរបស់ការិយាលយ័បច្ចេកទេសនិងគ្រូពេទ្យគឺពិតជាករណីលោតពីលើកាប៊ីនភ្លើងបណ្តាលឱ្យស្លាប់ប្រាកដមែនហើយ និងពិនិត្យលើទឹកនោមមានសារធាតុញៀនប្រភេទ មេតំហ្វេ តាមីន។
ក្រោយពីធ្វើការពិនិត្យកោសល្យវិច័យរួច សពជនរងគ្រោះត្រូវបាន កម្លាំងសមត្ថកិច្ចដឹកយកទៅបូជានៅវត្តសំបួរមាស ខណ្ឌដង្កោ៕

 

FullSizeRender(4) FullSizeRender(2).gif22 FullSizeRender(5)

សូមរង់ចាំ ១០ វិនាទី