ថយន្តម៉ាក ATOZ មួយគ្រឿងបាត់ពីខណ្ឌឬស្សីកែវ មកឃើញគេផ្លុងចោលនៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ : បាត់រថយន្តតាំងពីម៉ោង១១យប់ថ្ងៃទី២០ ធ្នូ នៅខណ្ឌឬស្សីកែវ លុះនៅល្ងាចថ្ងៃទី២២ ធ្នូ ២០១៦ត្រូវប្រជាពលរដ្ធប្រទះឃើញផ្លុងចោល នៅមុខតូបលក់ឥវ៉ាន់មួយកន្លែង ម្តុំរោងចក្រប៊ឺរី រាយការណ៍ មកសមត្ថកិច្ច ប៉ុស្តិចោមចៅ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ២២ ខែធ្នូ ២០១៦ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ លី រតនាហៅត្រេន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ អ្នកលេងភ្លេងវាយស្គរមានទីលំនៅផ្ទះជួលតាមបណ្តោយរទេះភ្លើងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានប្រាប់អោយ ដឹងថា រថយន្តបាត់នេះ ម៉ាកហីយ៉ាន់ដាយ ATozពាក់ស្លាកភ្នំពេញ2R 2406 ពណ៍ទឹកមាស បានចតទុកនៅមុខផ្ទះជួលតាំងពីម៉ោង៤ទៀបភ្លឺ ឈានថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០១៦ក្រោយពីមកពីលេងភ្លេង។ស្រាប់តែវេលា១១និង២០នាទីយប់ថ្ងៃដដែល ពេលចេញផ្ទះយក រថយន្តក៍បាត់ ។ រួចក៏បានទៅដាក់ ពាក្យបណ្តឹង នៅប៉ុស្តិនគរ បាល ទួលសង្កែ ខណ្ឌឬស្សីកែវ ។
លុះនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី ២២ ធ្នូ ២០១៦ មានប្រជា ពលរដ្ធនៅបានរាយការណ៍មកនគរបាលប៉ុស្តិចោមចៅថាមានរថយន្តតាមភិនភាគខាងលើមកផ្លុងចោល មិនឃើញម្ចាស់មកយក ក្រោយមក សមត្ថកិច្ចបានចុះទៅពិនិត្យមើល យករថយន្តមករក្សា ទុកនៅប៉ុស្តិ ចោមចៅនិងបានទាក់ទៅ សមត្ថកិច្ចខណ្ឌឬស្សីកែវ និងម្ចាស់ រថយន្ តអោយមកយកនៅប៉ុស្តិចោមចៅនិងធ្វើឯកសារប្រគល់អោយម្ចាស់ វិញ៕

 

2016-12-23-PHOTO-00001976 2016-12-23-PHOTO-00001982

សូមរង់ចាំ ១០ វិនាទី