ដេកជក់បារីក្នុងមុងម្នាក់ឯង លក់មួយភាំងឆេះមុង និងពូក រហូតដល់ឆេះស្លាប់ខ្លួនឯង

សៀមរាប ៖កាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុង​ភូមិ​ស្វាយដង្គំ ​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប មានបុរស​ម្នាក់​ដេកជក់បារី  ក្នុងមុងម្នាក់ឯង ពេលដែលដេកលក់​មួយភាំង ធ្វើអោយ ​កន្ទុយ​បារី ធ្លាក់ចំពូក បណ្ដាលអោយឆេះ ​រហូតដល់​ស្លាប់ ព្រមទាំងមុងផង ទើប​ប្រពន្ធ​ដឹង​ក៏​នាំគ្នា​ធាក់​ទ្វារ ​ទម្លាយ​ចូល​មក​ពន្លត់ តែអកុសល្យ ជនរងគ្រោះបានស្លាប់បាត់ហើយ ​ករណី​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជន​រងគ្រោះ​អាច​មាន​ជំងឺ​គាំងបេះដូង។

តាមប្រភពពីនគរបាលមូលដ្ឋានបាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ​អ៊ុក ឆវី ភេទ​ប្រុស​ អាយុ​ ៥៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំកើតហេតុខាងលើ ជនរងគ្រោះ​បាន​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង​ រីឯ​ប្រពន្ធ ​និង​កូន​ដេក​នៅ​រានហាល​ខាងក្រៅ​ផ្ទះ។

ប្រភពដដែលបានបន្ត​ថា ​ពេល​សមត្ថកិច្ច​ចុះ ទៅ​ពិនិត្យកន្លែងកើតហេតុរក​ឃើញ​មាន​កន្ទុយ​បារី​ជាប់​នឹង​ដៃ​ ទើប​សន្និដ្ឋាន​ថា​ជនរង​គ្រោះ​អាច​ជក់បារី​ក្នុង​មុង​ ហើយ​ដាក់​ដៃ​ចំ​មុង​ ឬ​ពូក​ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ​តែម្តងទៅ។

បន្ទាប់មក ​ ប្រពន្ធ​និង​អ្នកជិតខាង​បាន​ទម្លាយ​ទ្វារ​ចូល​ទៅ​ជួយសង្គ្រោះ​ និង​ពន្លត់ ​តែ​ជា​អកុសលជនរងគ្រោះ ​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​បាត់​ទៅ​ហើយ​។  លោក​បញ្ជាក់​ថា ជនរងគ្រោះ​អាច​ភ័យ​​ គាំងបេះដូង​ ទើប​គាត់​មិន​អាច​ជួយ​ខ្លួន​ឯងបាន​យ៉ាង​ដូច្នេះ។

 

IMG_4991

សូមរង់ចាំ ១០ វិនាទី