ខឹងជួយលើកម៉ូតូ ហើយមិនអរគុណ នាំគ្នាកាប់បុរសម្នាក់ផុងលលាដ៏

ភ្នំពេញៈ ស្រ្តីដែលប្ដីត្រូវបានក្រុមស្ទាវកាប់នឹងដាវសាំម៉ូរ៉ៃទទួលបានភាពយុត្តិធម៌       ខណះដែល ឯកឧត្តម នាយឧត្តម សេនីយ ជួន សុវណ្ណ ស្នងការនគរបាលរាជនីភ្នំពេញ បានទទួល ព័ត៌មាននេះភ្លាម លោកបានបញ្ជាផ្ទាល់ ដល់លោកវរៈ សេនីយឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់ សហការជាមួយម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ​​ នឹងប៉ុសិ្ត នគរបាល ស្ទឹងមានជ័យ បានវែកមុខសញ្ញានឹងឈានទៅដល់ ការឃាត់ជនដៃដល់ ដែលបានធ្វើសកម្មភាពកាប់ទៅលើ បុរសម្នាក់ដែលខំជួយលើកម៉ូតូដែលគេជិះដួល កាលពីរយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ឋិតភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កន្លងមក។

ហើយនៅព្រឹកថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០១៦ ស្រ្តីឈ្មោះ សៀង សុនី ដែលត្រូវជាប្រពន្ធជនរងគ្រោះ ដែលមានឈ្មោះ ឆោម នឿនអាយុ៤៤ឆ្មុខរបរកម្មករលើកឈើស្នាក់ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិនគរបាលស្ទឹង  មាជ័យ ខណៈពេលដែលបានទទួលពាក្យបណ្តឹង របស់ស្រ្តីខាងលើ ហើយសម្ថតិកិច្ច ក៏បានស្រាវជ្រាវ ទាំងយប់ទាំងថ្ងៃ​​ ។

លុះនៅព្រឹកថ្ងៃទី២៣ខែឆ្នាំដដែល កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជនីភ្នំពេញ សហការជាការមួយកម្លាំង ព្រហ្មទណ្ឌ ខណ្ឌមានជ័យ នឹងប៉ុស្តិនគរបាលស្ទឹងមានជ័យ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលបានយកដាវសាម៉ូរៃកាប់ទៅលើ ជនរងគ្រោះហើយបាននាំជនសង្ស័យ ទៅរកដាវដែលបានកាប់ទៅ លើជនរងគ្រោះ ដែលបានបោះចោលក្រោយ ពីបាន ធ្វើសកម្មភាពរួច។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលបានកាប់មកលើជនរងគ្រោះមានឈ្មោះ សំ ឆវ័ន្មភេទប្រុសអាយុ២១ស្នាក់នៅភូមិ កើតហេតុខាងលើ មានមុខរបរមិន ពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរ នៅប៉ុស្តិស្ទឹងមានជ័យ នឹងបញ្ជួនមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌមានជ័យដើម្បី កសាងសុំណុំរឿងបញ្ជួនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

 

FullSizeRender (15) FullSizeRender (16) FullSizeRender (14)

សូមរង់ចាំ ១០ វិនាទី