ព័ត៌មាន​ទាន់ហេតុការណ៍
ក្នុងតំបន់អាស៊ី ថៃជាប់ជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារគ្រោះថ្នាក់ចរាចរណ៍>>>ទុស្សេចរន្តអគ្គីសនី ឆាបឆេះផ្ទះ១ល្វែងខូចខាតសម្ភារះគិតជាទឹកប្រាក់ប្រហែល៧ម៉ឺនទៅ១០ម៉ឺនដុល្លារ>>>មន្ដ្រីអាមេរិក-ចិន ពិភាក្សារៀបចំកិច្ចចរចាពាណិជ្ជកម្ម ស្របពេលផ្ទុះភាពតានតឹង ករណីចាប់ខ្លួន CFOក្រុមហ៊ុន Huawei>>>តុលាការកាណាដាសម្រេចឲ្យអ្នកស្រី Meng Wanzhou នៅក្រៅឃុំបណ្ដោះអាសន្ន ដោយតម្កល់ប្រាក់ជាង៧លានដុល្លារ>>>ប្រភពមិនបញ្ចេញឈ្មោះថា អតីតមន្ដ្រីទូតកាណាដាម្នាក់ ត្រូវចាប់ឃុំខ្លួន ក្នុងប្រទេសចិន>>>កណ្តាលអធ្រាត្រ យុវជនប្រុសស្រី២ក្រុមជិត២០នាក់ ជិះម៉ូតូវាយតប់គ្នាពេញផ្លូវ>>>ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនចំនួន ១០កញ្ចប់>>>អ្នកមកទិញថ្នាំ២នាក់និងអ្នកលក់ថ្នាំ២នាក់ត្រូវកំលាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ក្របួចជាប់ ដកហូតថ្នាំ ៨កញ្ចប់>>>ឆក់មិនបានសម្រេច ត្រូវពលរដ្ឋ និងនគរបាលស្រុកអង្គស្នួល ចាប់បានម្នាក់រត់បាត់ម្នាក់>>>ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ទទូចសុំនៅក្រៅឃុំ ដោយសារបញ្ហាសុខភាព

រថយន្ត​ Hummer បើកលឿនជ្រុលចង្កូតទៅបុករថយន្ត​ មួយគ្រឿង​ ហើយបន្តទៅបុកម៉ូតូ​ មួយគ្រឿងទៀត​បណ្តាលឲ្យដូនចាស់ម្នារងរបួសធ្ងន់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត​ មួយគ្រឿង​ ម៉ាក​ Hummer បានបើកលឿនដូចហោះជ្រុលចង្កូតទៅបុករថយន្ត​ មួយគ្រឿង​ ម៉ាក​ Triton ​ ហើយបន្តទៅបុកម៉ូតូ​ មួយគ្រឿងទៀត​ម៉ាក​ គប់ជ្រុង​ បណ្តាលអោយដូនចាស់ម្នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ១១និង៣០នាទីព្រឹក​ ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបួន​លេខ៦១​ កែងនិងផ្លូវលេខ៨៤​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានប្រាប់អោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញរថយន្ត​ មួយគ្រឿង​ ម៉ាក​ Hummer ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AK-6947​ បើកបរដោយបុរសចំណាស់ម្នាក់​ មិនស្គាល់ឈ្មោះ​ ពាក់អាវក្រហមឆ្នូតសវ័យប្រហែលជា​ ៤០ឆ្នាំ​ ដោយបើកបរក្នុងទិសដៅពីកើតទៅលិច​តាមបណ្តោយផ្លូវលេខ៨៤​ ខណៈពេលនោះ​ ក៏បានជ្រុលចង្កូតទៅបុកជាមួយរថយន្ត​ មួយគ្រឿង​ ម៉ាក​Triton ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AQ-7559 ជារថយន្តរបស់ក្រុមហ៊ុន​ គីម​ សែ​ បើកបរក្នុងទិសដៅពីត្បូងទៅជើង​ ស្រាប់តែត្រូវបានរថយន្ត​ Hummer បុកពេញទំហឹងបណ្តាលអោយរថយន្ត​ Triton ហើយក៏ខ្ទេតទៅប៉ះនឹងម៉ូតូ​ មួយគ្រឿង​ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង​ បណ្តាលអោយដូនចាស់ម្នាក់រងរបួសធ្ងន់​ និងបុរសម្នាក់រងរបួសស្រាល។

ក្រោយពេលកើតហេតុដូនចាស់ដែលរងរបួសនោះត្រូវបានដឹកតាមរម៉ក់កង់បីបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែករថយន្តទាំង២គ្រឿងនិងម៉ូតូសមត្ដកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលចរាចរណ៍ជើងគោក ដើម្បីរងចាំងធ្វើការដោស្រាយគ្នាពេលក្រោយ៕​

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខ, សិល្បៈ

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2018 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.