ព័ត៌មាន​ទាន់ហេតុការណ៍
ក្នុងតំបន់អាស៊ី ថៃជាប់ជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារគ្រោះថ្នាក់ចរាចរណ៍>>>ទុស្សេចរន្តអគ្គីសនី ឆាបឆេះផ្ទះ១ល្វែងខូចខាតសម្ភារះគិតជាទឹកប្រាក់ប្រហែល៧ម៉ឺនទៅ១០ម៉ឺនដុល្លារ>>>មន្ដ្រីអាមេរិក-ចិន ពិភាក្សារៀបចំកិច្ចចរចាពាណិជ្ជកម្ម ស្របពេលផ្ទុះភាពតានតឹង ករណីចាប់ខ្លួន CFOក្រុមហ៊ុន Huawei>>>តុលាការកាណាដាសម្រេចឲ្យអ្នកស្រី Meng Wanzhou នៅក្រៅឃុំបណ្ដោះអាសន្ន ដោយតម្កល់ប្រាក់ជាង៧លានដុល្លារ>>>ប្រភពមិនបញ្ចេញឈ្មោះថា អតីតមន្ដ្រីទូតកាណាដាម្នាក់ ត្រូវចាប់ឃុំខ្លួន ក្នុងប្រទេសចិន>>>កណ្តាលអធ្រាត្រ យុវជនប្រុសស្រី២ក្រុមជិត២០នាក់ ជិះម៉ូតូវាយតប់គ្នាពេញផ្លូវ>>>ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនចំនួន ១០កញ្ចប់>>>អ្នកមកទិញថ្នាំ២នាក់និងអ្នកលក់ថ្នាំ២នាក់ត្រូវកំលាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ក្របួចជាប់ ដកហូតថ្នាំ ៨កញ្ចប់>>>ឆក់មិនបានសម្រេច ត្រូវពលរដ្ឋ និងនគរបាលស្រុកអង្គស្នួល ចាប់បានម្នាក់រត់បាត់ម្នាក់>>>ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ទទូចសុំនៅក្រៅឃុំ ដោយសារបញ្ហាសុខភាព

ពលរដ្ឋខេត្តព្រះសីហនុ ហួសចិត្តនឹងអាជ្ញាធរករណីការដ្ឋាន សំណង់អត់ច្បាប់ ដែលសម្តេចតេជោប្រទះឃើញ

ព្រះសីហនុ ៖ ការដ្ឋានសាងសង់សំណង់អត់ច្បាប់មួយកន្លែង នៅជាប់ឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុ ត្រូវបានសម្តេចតេជោ ធ្វើដំណើរប្រទះឃើញ រួចបញ្ជាឱ្យរុះរ៉ើការដ្ឋានខុសច្បាប់នេះជាបន្ទាន់ ។

ប្រភពបញ្ជាក់ថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នោះ ពេល រសៀលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញទៅខេត្តព្រះសីហនុ ដើម្បីត្រៀមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី៣ ។

យោងតាមលិខិតរបស់ក្រុងព្រះសីហនុចុះថ្ងៃទី២ ខែមីនា បានបង្ហាញថា សូមជម្រាបលោក លី ឡាយ ម្ចាស់ការដ្ឋានសំណង់ ស្ថិតនៅផ្លូវអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ដែលកំពុងដាក់គ្រឿងចក្រគ្រោងសាងសង់សំណង់ ដោយពុំមានច្បាប់អនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនោះឡើយ ។ ( សូមអានខ្លឹមសារលម្អិតរបស់អភិបាលក្រុងនៅខាងក្រោម )

ជាមួយគ្នានេះ ពលរដ្ឋជាច្រើន ជាពិសេសពលរដ្ឋ និងក្រុមអាជីវករខេត្តព្រះសីហនុ បានសាទរលើកដៃសំពះសម្តេចតេ ជោ ដែលដឹងរឿងនេះ និងចាត់វិធានការទប់ស្កាត់តាមច្បាប់ ។ ពលរដ្ឋទាំងនោះបានបញ្ចេញមតិប្រហាក់ប្រហែលគ្នា រិះគន់ទៅលើអាជ្ញារពេញម៉ាខេត្ត បែរជាមិនដឹងការដ្ឋានដ៏ធំមហិមាគ្មានច្បាប់ ទាល់តែសម្តេចបានឃើញនិងសួរនាំ ទើបបែកធ្លាយរឿងនេះ ។ អ្នកខ្លះចម្អកថា ការដ្ឋាននោះមានបារមីកាន់ដែលអាចបំបាំងកាយ ធ្វើឱ្យអាជ្ញាធររាប់រយនាក់ មិនអាចមើលឃើញ ។ រីឯអ្នកខ្លះទៀតយល់ស្មានថា ម្ចាស់សំណង់ នេះ គឺជាឧកញ៉ាដែលមានឥទ្ធិពល និងអំណាចធំជាងអាជ្ញាធរដែនដីទៅទៀត គឺធ្វើដោយបំពានច្បាប់ និងបែប មនុស្សជម្លើយ ? ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2018 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.