ព័ត៌មាន​ទាន់ហេតុការណ៍
បងធំប្រចាំផ្សារនាគមាស ត្រូវជនមិនស្គាល់មុខ បាញ់សម្លាប់ យ៉ាងព្រៃផ្សៃ>>>ចោលម្សៀត ! បែកធ្លាយអត្តសញ្ញាណមេក្លោងជួញដួរគ្រឿងញៀន ជានាយទាហ៊ានជាន់ខ្ពស់ កូនលោកផ្កាយ២>>>ផ្លូវបែកជាបួន ! យុវជនម្នាក់បានស្លាប់ដោយសាររថយន្តបុក ប៉ើងជាង១០ម៉ែត្រ>>>យោធាកងអង្គរក្សស័ក្ត័៤កន្លះ ជួបគ្រោះថ្នាក់ចរាចររថយន្តស្ទូចកិនស្លាប់>>>ទាល់តែមានបទបញ្ជារទើបបង្ក្រាប! ទីតាំងហ្គេមត្រីធំៗចំនួន៣ ត្រូវបាននគរបាលព្រហ្មទ័ណ្ឌតំរិស្រាលបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន២០នាក់>>>កំពុងតែជក់ឆ្ញាញ់ផង ប៉ូលីសមកដល់ល្មមក្របួចបាន៤នាក់ និងថ្នាំញៀន៣កញ្ចប់>>>WHO ៖ មនុស្សស្លាប់ជាង៣លាននាក់ក្នុងមួយឆ្នាំ ដោយសារតែការប្រើប្រាស់គ្រឿងស្រវឹង>>>រថយន្តលុច្សសុីសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុកដើមត្របែកព្រៃបាក់ខ្ទាតទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ>>>រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួនរងកាខូចខាតទាំងសង្ខាង>>>មិនខ្លាចទណ្ឌកម្មអាមេរិក តែរុស្ស៊ីជាមួយចិនបែរចាប់ដៃគ្នា គំរាមសងសឹកនឹងអាមេរិកវិញ

ដដែលនៅតែដដែល ! ម្ចាស់ទូកដរឆាយហុងកោះដាច់ជម្រិតទារលុយលើសសៀវភៅបន្ទុក

ភ្នំពេញ ៖ កន្លងមក លោក ឃ្លាំងហួត អភិបាលខណ្ឌជ្រោយចង្វារ ធ្លាប់បានហៅម្ចាស់អាជីវកម្មទូកដរដែលនៅខណ្ឌជ្រោយចង្វារទាំងអស់មកប្រជុំនិងធ្វើកិច្ចសន្យាបញ្ឈប់ការទារថ្លៃលើសសៀវភៅបន្ទុកតាមអំពើចិត្ត តែរហូតមកទល់នេះបញ្ហាដដែលគឺនៅតែដដែល ដោយម្ចាស់ទូកដរឆាយហុងកោះដាច់ កោះឧញ៉្ញាតី (កំពង់ដរព្រែកលៀប) នៅតែយកលើសពីតម្លៃក្នុងសៀវភៅបន្ទុក ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកំពង់ដឆាយហុង កោះដាច់ កោះឧញ៉្ញាតី (កំពង់ដព្រែកលៀប) បានរអូរទាំថា កំពង់ដរឆាយហុងបានចាប់ផ្តើមកាប់ឆៅទៀតហើយ ដោយរថយន្តតូចមួយគ្រឿង ទារប្រាក់រហូតដល់២មុឺនរៀល ចំពោះពេលយប់ ហើយពេលថ្ងៃ៨ពាន់រៀល ដែលម្ចាស់ទូកដរ មួយនេះល្បីល្បាញខាងកាប់ឆៅ ដោយទាមទារតម្លៃថ្លៃលេីសសៀវភៅបន្ទុកដែលរដ្ឋបានកំណត់ និងទារប្រាក់ពីរថយន្តដែលគ្មានចែងនៅក្នុងសៀវភៅបន្ទុកតាមអំពើចិត្ត ។

ប្រជាពលរដ្ឋដដែលបានបន្តថា ម្ចាស់ទូកដនេះមានចរិកឈ្លើយៗណាស់ដោយមិនមានការយោគយល់អ្នកណាទេ ព្រោះពេលយប់ទារលុយលើសទាំងអស់ ធ្វើឱ្យអ្នកដំណើរលាន់មាត់គ្រប់ៗគ្នា ហើយពួកគាត់បានសំណូមពរទៅលោកឃ្លាំងហួត អភិបាលខណ្ឌជ្រោយចង្វារមេត្តាជួយ មើលពីបញ្ហានេះ ។

កំពុងដរមួយនេះ កន្លងមកធ្លាប់មានបញ្ហាជាមួយពលរដ្ឋជាច្រើនលើកច្រើនសាររួចមកហើយ ពេលនោះមានរឿងឈ្លោះប្រកែកគ្នាជាមួយតារាសំដែងនិងតារាចម្រៀងអ្នកនាង ខាត់សុឃីមដោយសារទារថ្លៃលើសហួសហេតុ ធ្លាប់មានរឿងឈ្លោះប្រកែកជាមួយម្ចាស់មាន់ដែលគេផ្ញើរ ហើយយកមាន់របស់គេសុីអស់ ធ្លាប់មានរឿងជាមួយម្ចាស់ឡានដឹកគ្រឿងសំណង់ ដោយសារទារតំលៃច្រើនហួសហេតុ ធ្លាប់មានរឿងជាមួយអ្នកដឹកសពឆ្លងដែលមិនព្រមដឹកឆ្លង និងល្បីមានរឿងឈ្លោះប្រកែកជាមួយអ្នកធ្វើដំណើរឆ្លងកាត់ជាច្រើនទៀត ។

សូមរំលឹកថា នៅក្នុងកិច្ចប្រជុំ លោក ឃ្លាំង ហួត បានមានប្រសាសន៍ផ្តោតសំខាន់តម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់ធ្វេីកិច្ចសន្យាបញ្ឈប់ការទារលុយពីអ្នកធ្វេីដំណេីរឆ្លងទូកដរលេីសពីសៀវភៅបន្ទុកដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុងបានកំណត់តំលៃ និងតម្រូវឱ្យម្ចាស់ទូកដរនីមួយៗធ្វេីស្លាកប៉ាណូបិទតារាងតំលៃនៅកំពង់ចម្លង ។

លោកបន្ត ថាការចម្លងរាល់ថ្ងៃត្រូវអនុវត្តទៅតាមពេលវេលាកំណត់ដោយចាប់ពីម៉ោង​ ៤ព្រឹកដល់ម៉ោង​ ៨និង៣០នាទីយប់ ប៉ុន្តែបេីមានករណីបន្ទាន់ ដូចជាស្ត្រីឈឺពោះឆ្លងទន្លេប្រជាពលរដ្ឋ ឈឺថ្កាត់យប់ព្រលប់ ដឹកសព មានបុណ្យមានពិធីមង្គលការត្រូវជួយចម្លងគ្នាដោយមិនឱ្យឈ្លាតឱកាសយកលេីសតម្លៃឡេីយ រួមទាំងកូនសិស្ស និងព្រះសង្ឈផងដែរ។

លោក​ ឃ្លាំង​ ហួត បានសង្កត់ធ្ងន់ ដោយព្រមានដល់ម្ចាស់អាជីវកម្មទាំងអស់ថា បេីមិនដូច្នេះទេលោកនឹងប្រេីវិធាន ការរដ្ឋបាលចុះបិទទូកដរណាដែលល្មេីសមិនអនុវត្តតាមកិច្ចសន្យានេះ ហេីយឱ្យទៅសុំឡេីងវិញនៅសាលាក្រុង។

លោក ឃ្លាំង​ ហួត​ បានរំលឹកលេីកឡេីងបន្តទៀតថា ករណីអ្នកនាង ខាត់សុឃីមឆ្លងដរហេីយចោទថាម្ចាស់ទូកដរទារប្រាក់១០០ដូល្លារក្នុង១ជេីងនោះគឺមានពិតមែន ប៉ុន្តែករណីនេះវាខុសទាំង២នាក់ ព្រោះឡានខាត់សុឃីមប្រភេទធំមិនមានចែងនៅក្នុងសៀវភៅបន្ទុកនោះទេ ហេីយ ម្ចាស់ទូកដរហ៊ានចម្លង បេីមានគ្រោះថ្នាក់ជាយថាហេតុក៏ខុសដែរ ហេីយមានទោសព្រហ្មទណ្ឌទៀតផង។

នៅក្នុងតារាងតម្លៃរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់ថា រថយន្តមធ្យមឆ្លងម្តង១មុឺនរៀល រថយន្តតូច៦ពាន់រៀល រទេះសេះ ២ពាន់រៀល មនុស្សម្នាក់ម៉ូតូ១គ្រឿង ១០០០រៀល កង់១មនុស្សម្នាក់៧០០រៀល គោ ក្របី សេះ ២០០០រៀល សំភារះ១០០គីឡូក្រាម៥០០រៀល អង្ករ១បាវ៣០០រៀល ៕

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សង្គម

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2018 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.