ព័ត៌មាន​ទាន់ហេតុការណ៍
ថ្ងៃនេះខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែល​នាយករដ្ឋមន្រ្តីសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូ រំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត>>>មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនធ្វើទស្សនកិច្ចលើកទីបី ទៅកាន់ប្រទេសចិន>>>វាយប្លន់យកម៉ូតូឌ្រីមសង់០១៨បានសំរេច ម្ចាស់ម៉ូតូរងរបួសធ្ងន់ នៅខណ្ឌមានជ័យ>>>ឆេះកុដិលេខ៤ ក្នុងវត្តលង្កា ទាំងកណ្តាលរាត្រី ដោយឆ្លងចរន្តអគ្គីសនី>>>កម្លាំងអន្តាគមន៍ខណ្ឌជ្រោយចង្វារ ល្បាតឃាត់ បាន មុខសញ្ញាចោរ កាច់សោរក ម៉ូតូពេលរាត្រីចំនួន២នាក់>>>សពបុរសម្នាក់ត្រូវបានគេប្រទះឃើញពេលព្រឹក ក្រោយឃាតកសម្លាប់ដោយវាយចំក្បាលតាំងពីយប់>>>អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​តវ៉ា​មុខ​ស្ថាន​ទូត ដើម្បីទាមទាររកយុត្តិធម៌៧ចំណុច>>>ជនជាតិចិន បើកឆាកប្រយុទ្ធគ្នា លើទឹកដីខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលបង្ក្រាបភ្លាមៗ>>>បុរសអាយុ៥៨ឆ្នាំ ត្រូវយុវជនអាយុ២៤ឆ្នាំ វាយបណ្តាលអោយរបួសម្នាក់ដេកពេទ្យ ម្នាក់ប៉ូលីសចាប់ចូលប៉ុស្តិ៍>>>រថយន្តហ៊ីយ៉ាន់ដាយ ព្រលះដើមឈើ១ដើម រងរបួស៣នាក់

ក្រុមហ៊ុនផលិតស្រូវដ៏ធំមួយនៅកម្ពុជា ចាប់ផ្តើមច្រូតកាត់ ស្រូវក្រអូបជំហានទីមួយ

ភ្នំពេញ ៖ លោកអគ្គនាយកក្រុមហ៊ុន ផលិតស្រូវដ៏ធំមួយនៅកម្ពុជា បាន​ប្រកាសថា​ ថ្ងៃនេះក្រុមហ៊ុនរបស់លោក ចាប់ផ្តើមច្រូតកាត់ស្រូវប្រដេញទឹក ប្រភេទស្រូវក្រអូបធម្មជាតិ ដំណាក់កាលទី១ ប្រមាណ៩៨០ហិកតា ​ដោយក្រុម ហ៊ុនរបស់លោកបាន ប្តេជ្ញាធ្វើ​ជាកោសិកាមួយ ក្នុងការរួមចំណែក បំពេញនូវផលិតកម្មស្រូវ និងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របទៅតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក១លានតោន ក្នុងមួយឆ្នាំ។

លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ មានប្រសាសន៍បែបនេះក្នុងឱកាស ចុះត្រួតពិនិត្យ​ការច្រូតកាត់ ពូជស្រូវសែនក្រអូបគ្មានជាតិគីមីប្រមាណ ៩៨០ហិកតា និងចាប់ផ្តើមភ្ជួររាស់ដាំដំណាំស្រូវប្រាំងជំហានទី២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតំបន់អភិវឌ្ឍន៍ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

លោកអគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍បន្តថា ឆ្នាំនេះទឹកទន្លេអំណោយផលល្អ បឹងបួរមានទឹកគ្រប់គ្រាន់បានជួយដល់ប្រជាកសិកម្មក្នុងការបង្កបង្កើនផល ។ ក្នុងនោះ
ក្រុមហ៊ុនកសិកម្មរបស់លោកបានត្រៀម លក្ខណៈរៀបចំប្រព័ន្ធធារាសាស្ត្រជាស្រេច ដោយបានបូមទឹកទាំងថ្ងៃ ទាំងយប់ ​ស្តុកទឹកក្នុងអាងទំហំ១៤០ ហិកតាដែល អាចស្រោចស្រពដំណាំស្រូវដោយធ្វើបាន២ដង នារដូវប្រាំងឆ្នាំនេះ ។

លោកអគ្គនាយកក្រុមហ៊ុនបន្តថា មិនត្រឹមតែប្រើប្រាស់ នៅក្នុងកសិដ្ឋានប៉ុណ្ណោះទេ ក្រុមហ៊ុនរបស់លោកថែមទាំងបានផ្តល់ជូនប្រជាកសិករ ដែលនៅក្បែរតំបន់កសិកម្មនេះ រាប់រយ ហិកតាទៀតផង ធ្វើយ៉ាងណាឱ្យពួកគាត់ទទួល បានផលស្រូវ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសាររបស់គាត់​ទៀតផង​ ។

គួររំលឹកថា យោងតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាគោលនយោបាយនាំចេញអង្ករ ១លានតោនក្នុងមួយឆ្នាំរបស់កម្ពុជា ហើយសម្តេចបានជំរុញនិងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ត ដើម្បីឱ្យគោលនយោបាយផ្នែកកសិកម្មមួយនេះ សម្រេចបានទៅតាមផែនការ។

ទាក់ទិនសមិទ្ធិផលនេះ​ លោកឧកញ៉ា ឌី​ ប៉ូ បានប្តេជ្ញាធ្វើ​ជាកោសិកាមួយ ក្នុងការរួមចំណែក បំពេញនូវផលិតកម្មស្រូវ និងការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក១លានតោន ក្នុងមួយឆ្នាំ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 6429 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.