ព័ត៌មាន​ទាន់ហេតុការណ៍
ក្នុងតំបន់អាស៊ី ថៃជាប់ជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារគ្រោះថ្នាក់ចរាចរណ៍>>>ទុស្សេចរន្តអគ្គីសនី ឆាបឆេះផ្ទះ១ល្វែងខូចខាតសម្ភារះគិតជាទឹកប្រាក់ប្រហែល៧ម៉ឺនទៅ១០ម៉ឺនដុល្លារ>>>មន្ដ្រីអាមេរិក-ចិន ពិភាក្សារៀបចំកិច្ចចរចាពាណិជ្ជកម្ម ស្របពេលផ្ទុះភាពតានតឹង ករណីចាប់ខ្លួន CFOក្រុមហ៊ុន Huawei>>>តុលាការកាណាដាសម្រេចឲ្យអ្នកស្រី Meng Wanzhou នៅក្រៅឃុំបណ្ដោះអាសន្ន ដោយតម្កល់ប្រាក់ជាង៧លានដុល្លារ>>>ប្រភពមិនបញ្ចេញឈ្មោះថា អតីតមន្ដ្រីទូតកាណាដាម្នាក់ ត្រូវចាប់ឃុំខ្លួន ក្នុងប្រទេសចិន>>>កណ្តាលអធ្រាត្រ យុវជនប្រុសស្រី២ក្រុមជិត២០នាក់ ជិះម៉ូតូវាយតប់គ្នាពេញផ្លូវ>>>ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនចំនួន ១០កញ្ចប់>>>អ្នកមកទិញថ្នាំ២នាក់និងអ្នកលក់ថ្នាំ២នាក់ត្រូវកំលាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ក្របួចជាប់ ដកហូតថ្នាំ ៨កញ្ចប់>>>ឆក់មិនបានសម្រេច ត្រូវពលរដ្ឋ និងនគរបាលស្រុកអង្គស្នួល ចាប់បានម្នាក់រត់បាត់ម្នាក់>>>ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ទទូចសុំនៅក្រៅឃុំ ដោយសារបញ្ហាសុខភាព

រថយន្តក្រុងបុកម៉ូតូកិនបុរសវ័យចំណាស់ម្នាក់ស្លាប់ នៅក្បែរស្ពានអាកាសក្បាលថ្នល់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូត្រូវរថយន្តរថយន្តបុក និងកិនចំក្បាល កាល ពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅលើដងវិថីព្រះនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ចំហៀងអគ្គស្នងការនគរបាលជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សៅ ខុន អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅ ភូមិខ្ពបរកា ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ធ្វើដំណើរដោយម៉ូតូម្នាក់ឯង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1L-7468 ។ រីឯរថយន្តបង្កជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជន ពាក់ស្លាកលេខ ភ្នំពេញ 3B-9779 អ្នកបើកបររត់បាត់ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្ក និងម៉ូតូរងគ្រោះ ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលបុកម៉ូតូពីក្រោយ បណ្តាលឱ្យ អ្នកជិះម៉ូតូដួលខ្ទាតក្បាលចូលក្រោមកង់កិនស្លាប់តែម្តង ៕

Filed in: ព័ត៌មានថ្មី, សន្តិសុខ

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2018 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.