ព័ត៌មាន​ទាន់ហេតុការណ៍
បងធំប្រចាំផ្សារនាគមាស ត្រូវជនមិនស្គាល់មុខ បាញ់សម្លាប់ យ៉ាងព្រៃផ្សៃ>>>ចោលម្សៀត ! បែកធ្លាយអត្តសញ្ញាណមេក្លោងជួញដួរគ្រឿងញៀន ជានាយទាហ៊ានជាន់ខ្ពស់ កូនលោកផ្កាយ២>>>ផ្លូវបែកជាបួន ! យុវជនម្នាក់បានស្លាប់ដោយសាររថយន្តបុក ប៉ើងជាង១០ម៉ែត្រ>>>យោធាកងអង្គរក្សស័ក្ត័៤កន្លះ ជួបគ្រោះថ្នាក់ចរាចររថយន្តស្ទូចកិនស្លាប់>>>ទាល់តែមានបទបញ្ជារទើបបង្ក្រាប! ទីតាំងហ្គេមត្រីធំៗចំនួន៣ ត្រូវបាននគរបាលព្រហ្មទ័ណ្ឌតំរិស្រាលបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន២០នាក់>>>កំពុងតែជក់ឆ្ញាញ់ផង ប៉ូលីសមកដល់ល្មមក្របួចបាន៤នាក់ និងថ្នាំញៀន៣កញ្ចប់>>>WHO ៖ មនុស្សស្លាប់ជាង៣លាននាក់ក្នុងមួយឆ្នាំ ដោយសារតែការប្រើប្រាស់គ្រឿងស្រវឹង>>>រថយន្តលុច្សសុីសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុកដើមត្របែកព្រៃបាក់ខ្ទាតទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ>>>រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួនរងកាខូចខាតទាំងសង្ខាង>>>មិនខ្លាចទណ្ឌកម្មអាមេរិក តែរុស្ស៊ីជាមួយចិនបែរចាប់ដៃគ្នា គំរាមសងសឹកនឹងអាមេរិកវិញ

បទញ៉ាក់ដំបូង របស់លោកឡេង ណាវ៉ាត់ត្រា “រាំបិទគូថ”សម្រិតសម្រាំងយ៉ាងពិសេស

ភ្នំពេញ ៖ លោក ឡេង ណាវ៉ាត់ត្រាដែលត្រូវបានមហាជនស្គាល់ថា ជាម្ចាស់ផលិតកម្មផង ជាអ្នកជំនួញ ខាងបុរី ផង បានចេញថ្មីច្រៀងដោយខ្លួនឯងធ្វើអោយកក្រើក មិនចាញ់បទញាក់របស់ផលិតកម្មផ្សេងៗនោះទេ ។

«រាំបិទគូទ»ជាបទបែបស្លុយ ដែលជាចំណង់ចិត្តរបស់យុវវ័យស្របពេលឳកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏នឹងឈានចូលនៅថ្ងៃខាងមុខនេះដែរ ហេតុនេះ ហើយ ទើបលោក ឡេងណាវ៉ាត់ត្រា សង្ឃឹមថា បទនេះ នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ យុវវ័យសម្រាប់រាំលេងកម្សាន្ត។ បើទោះជាការឌីហ្សាញយករូបទម្រង់សិល្បៈបុរាណ ដូចជាល្ខោនខោលមកដល់ពីលើបទចម្រៀងធ្វើអោយមានការរិះគន់ធ្ងន់ៗពីសំណាក់តារាចម្រៀងលោក អាចារ្យធំ ប៉ុន្តែគេនៅតែកត់សម្គាល់ថាបទបែកស្លុកបើកឆាករបស់តារាចម្រៀងលោក ឡេង ណាវ៉ាត់ត្រា ដែលទើបទទួលងារជាឧកញ៉ានោះនៅតែ មានការគាំទ្រ។

លោកបានបង្ហាញពីការរំពឹងយ៉ាងខ្លាំងថា បទចម្រៀងនេះ នឹងធ្វើអោយមានលោកក្លាយជាតារាចម្រៀងដែលមានអ្នកស្គាល់កាន់តែច្រើនទ្វេរដង ស្របពេលដែលលោកក៏ទើបតែឡើងធំលើសពីការងារសិល្បៈនាពេលចុងក្រោយផង។ លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា បទចម្រៀង «រាំបិទគូទ» របស់លោក គឺជាបទសាកល្បងដំបូងបំផុតចាប់តាំងពីលោកបានក្លាយជាតារាចម្រៀង និងជាម្ចាស់ផលិតកម្ម ដែលមានបទប្រភេទបែកស្លុយបែបនេះ ប្រកួតប្រជែង។ ចម្រៀងមួយបទនេះលោកមានការតាក់តែងទំនុកច្រៀងពីការចូលរួមគំនិតរបស់លោក ហើយមានក្រុមការងារជាអ្នកធ្វើភ្លេងអោយ ដោយទម្រាំសម្រេចបានមួយបទនេះ គឺលោកបានចំណាយពេលច្រើន ហើយបើនិយាយពីការឆ្លងយោបល់ចុះឡើងៗទម្រាំតែបានចេញបទ និងសម្រេចយកសាច់ភ្លេងនោះក៏ឆ្លងកាត់ច្រើនដែរ។

លោកថាបទចម្រៀងនេះ ស្ថិតក្នុងការរៀបគម្រៀងរៀបចំចេញថតយ៉ាងយកចិត្តទុកដាក់បំផុត ខណៈដែលគ្រាន់តែលោកជួលគ្រូអោយមកបង្កើតក្បាច់រាំដើម្បីអោយប្លែក និងបង្ហាត់តារាសម្ដែងអោយរាំស្រុះគ្នានៅក្នុងMV ផង ក៏ចំណាយអស់ខ្ពស់ ដើម្បីធ្វើអោយបទចម្រៀងទាំងមូលកាន់តែមានភាពទាក់ទាញនៅពេលដាក់បង្ហាញជាឈុតឆាកវិដេអូ។ លោក ឡេង ណាវ៉ាត់ត្រា បទចម្រៀងមួយបទនេះ លោកនឹងតម្រូវអោយថតច្រើនទីតាំង ហើយរាំជាក្រុមមនុស្សច្រើន ដើម្បីអោយមើលទៅសប្បាយ មិនសាំ អ៊ីចឹងហើយទើបលោកមិនទាន់ដឹងថារហូតដល់ពេលណាទើបMV ដែលគ្រោងចេញថតនឹងបានរួចរាល់ នៅក្នុងកាលៈទេសៈដែលគម្រោងក៏មិនទាន់ដាក់ថ្ងៃចេញថត។

លោករំពឹងថាបទចម្រៀងមួយបទនឹងទទួលបានចំនួនអ្នកចូលទស្សនាកាន់តែច្រើននៅពេលដាក់បង្ហោះ MV ដោយលោករំពឹងថាផ្ទុះសម្រាប់អាជីពចម្រៀងរបស់លោកផង ក្នុងពេលដែលលោកនឹងមានគម្រោងជ្រើសយកបទនេះ ទៅច្រៀងអោយសប្បាយនៅក្នុងប្រទេសកូរ៉េ នៅពេលលោកធ្វើការប្រគំតន្ត្រីជាថ្មីម្ដងទៀតផងដែរ។ យ៉ាងណាមិញ លោកថានឹងមិនមានគម្រោងផលិតបទបែកស្លុយសម្រាប់ច្រៀងខ្លួនឯងបន្ថែមទៀតនោះទេ ដោយលោកនឹងងាកមកផលិតបទបែបប្រពៃណី ឬបែបមនោ សញ្ចេតនាសម្រាប់ជំហានបន្តបន្ទាប់វិញជាជាង បើទោះជាបទ«រាំបិទគូទ»នេះទទួលបានការគាំទ្រខ្លាំង នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ៕

Filed in: ព័ត៌មានថ្មី, សិល្បះ

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2018 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.