ព័ត៌មាន​ទាន់ហេតុការណ៍
ក្នុងតំបន់អាស៊ី ថៃជាប់ជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារគ្រោះថ្នាក់ចរាចរណ៍>>>ទុស្សេចរន្តអគ្គីសនី ឆាបឆេះផ្ទះ១ល្វែងខូចខាតសម្ភារះគិតជាទឹកប្រាក់ប្រហែល៧ម៉ឺនទៅ១០ម៉ឺនដុល្លារ>>>មន្ដ្រីអាមេរិក-ចិន ពិភាក្សារៀបចំកិច្ចចរចាពាណិជ្ជកម្ម ស្របពេលផ្ទុះភាពតានតឹង ករណីចាប់ខ្លួន CFOក្រុមហ៊ុន Huawei>>>តុលាការកាណាដាសម្រេចឲ្យអ្នកស្រី Meng Wanzhou នៅក្រៅឃុំបណ្ដោះអាសន្ន ដោយតម្កល់ប្រាក់ជាង៧លានដុល្លារ>>>ប្រភពមិនបញ្ចេញឈ្មោះថា អតីតមន្ដ្រីទូតកាណាដាម្នាក់ ត្រូវចាប់ឃុំខ្លួន ក្នុងប្រទេសចិន>>>កណ្តាលអធ្រាត្រ យុវជនប្រុសស្រី២ក្រុមជិត២០នាក់ ជិះម៉ូតូវាយតប់គ្នាពេញផ្លូវ>>>ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនចំនួន ១០កញ្ចប់>>>អ្នកមកទិញថ្នាំ២នាក់និងអ្នកលក់ថ្នាំ២នាក់ត្រូវកំលាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ក្របួចជាប់ ដកហូតថ្នាំ ៨កញ្ចប់>>>ឆក់មិនបានសម្រេច ត្រូវពលរដ្ឋ និងនគរបាលស្រុកអង្គស្នួល ចាប់បានម្នាក់រត់បាត់ម្នាក់>>>ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ទទូចសុំនៅក្រៅឃុំ ដោយសារបញ្ហាសុខភាព

ជិះម៉ូតូចេញពីផ្ទះព្រោះខឹងឳពុកវាយ ចៃដន្យចោរប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ ៖ យុវជនម្នាក់បានអះអាងថា ដោយសារខឹងឪពុកវាយ បានជិះម៉ូតូទាំងយប់ចេញពីផ្ទះ ក្នុងគោលបំណងទៅរកកន្លែងដេក ក្បែរកន្លែងធ្វើការ តែចៃដន្យចោរប្លន់យកម៉ូតូទៅបាត់ ។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាយផ្លូវបេតុងចំណុចមុខក្លឹបបុប្ផារាជនី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ញុន ចាន់បញ្ញាភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការនៅ រោងចក្រ ស្នាក់ ភូមិស្ពានខ្ពស់ផ្ទះលេខ៨៦ ផ្លូវលេខ៥ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេ បានជិះម៉ូតូ១គ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ សេរី០១៦ មានស្លាក លេខ1 FK-5853។ ដោយសារខឹងឪពុកវាយក៏ជិៈម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅស្ទឹងមានជ័យរកកន្លែងដេក ពីព្រោះជិតកន្លែងធ្វើការ លុះមកដល់ផ្លូវចាក់បេតុងទល់មុខបុប្ផារាជនី រូបគេក៏ឈប់ម៉ូតូនិយាយទូរស័ព្ឌ ។ ខណៈដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងឌ្រីម១២៥ មិនចាំស្លាកលេខ មកពីក្រោយក៏ទាញជនរងគ្រោះទំលាក់ ហើយយកម៉ូតូជិះគេចខ្លួនទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឱ្យសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីចាប់ជនសង្ស័យទាំងនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ទោះយ៉ាងណា សមត្ថកិច្ចសង្ស័យថា វាអាចមិនមែនជាករណីប្លន់នោះទេ រង់ចាំលទ្ធផលស្រាវជ្រាវសិន ៕

Filed in: ព័ត៌មានថ្មី, សន្តិសុខ

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2018 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.