ព័ត៌មាន​ទាន់ហេតុការណ៍
ថ្ងៃនេះខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែល​នាយករដ្ឋមន្រ្តីសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូ រំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត>>>មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនធ្វើទស្សនកិច្ចលើកទីបី ទៅកាន់ប្រទេសចិន>>>វាយប្លន់យកម៉ូតូឌ្រីមសង់០១៨បានសំរេច ម្ចាស់ម៉ូតូរងរបួសធ្ងន់ នៅខណ្ឌមានជ័យ>>>ឆេះកុដិលេខ៤ ក្នុងវត្តលង្កា ទាំងកណ្តាលរាត្រី ដោយឆ្លងចរន្តអគ្គីសនី>>>កម្លាំងអន្តាគមន៍ខណ្ឌជ្រោយចង្វារ ល្បាតឃាត់ បាន មុខសញ្ញាចោរ កាច់សោរក ម៉ូតូពេលរាត្រីចំនួន២នាក់>>>សពបុរសម្នាក់ត្រូវបានគេប្រទះឃើញពេលព្រឹក ក្រោយឃាតកសម្លាប់ដោយវាយចំក្បាលតាំងពីយប់>>>អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​តវ៉ា​មុខ​ស្ថាន​ទូត ដើម្បីទាមទាររកយុត្តិធម៌៧ចំណុច>>>ជនជាតិចិន បើកឆាកប្រយុទ្ធគ្នា លើទឹកដីខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលបង្ក្រាបភ្លាមៗ>>>បុរសអាយុ៥៨ឆ្នាំ ត្រូវយុវជនអាយុ២៤ឆ្នាំ វាយបណ្តាលអោយរបួសម្នាក់ដេកពេទ្យ ម្នាក់ប៉ូលីសចាប់ចូលប៉ុស្តិ៍>>>រថយន្តហ៊ីយ៉ាន់ដាយ ព្រលះដើមឈើ១ដើម រងរបួស៣នាក់

ថ្ងៃស្អែកសម្តេច នឹងអញ្ជើញទៅសម្ពោធឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេមួយទៀត ដែលកម្ពុជាធ្វើខ្លួនឯងផ្ទាល់តែម្តង ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ១នៅថ្ងៃនេះ

ភ្នំពេញ ៖ សម្តេចតេជោបានបញ្ជាក់នៅថ្ងៃនេះថា ថ្ងៃស្អែកសម្តេច នឹងអញ្ជើញទៅសម្ពោធឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេមួយទៀត ដែលកម្ពុជាធ្វើខ្លួនឯងផ្ទាល់តែម្តង ។ ចាប់ពីពេលនេះទៅកម្ពុជា ក៏មានសមត្ថភាពធ្វើស្ពានឆ្លងកាត់ ទន្លេបានដែរ ដែលសាងសង់ដោយវិស្វករខ្មែរតែម្តង។

សម្តេចបានមានប្រសាសន៍ នៅព្រឹកថ្ងៃអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដែលគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤នេះ មានប្រវែងសរុប ៤គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រ លេខ០+០០០ ដល់គីឡួម៉ែត្រ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនជប៉ុន ដោយបានចំណាយថវិកាជាង ២៣លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា៧,៨៧លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយ គោលនយោបាយ និងផលប៉ះពាល់។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង និងអបអរសាទរចំពោះការដាក់ឲ្យ ប្រើប្រាស់កំណាត់ ផ្លូវជាតិលេខ១ ប្រវែង៤ គីឡូម៉ែត្រនេះ។ សម្តេចតេជោ ក៏បានអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានជួយស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ដែលជាដំណាក់កាលចុងក្រោយនៃការកសាងផ្លូវជាតិលេខ១នេះ។ មិនត្រឹមតែកសាងផ្លូវនេះទេ ជប៉ុនក៏បានជួយដល់កម្ពុជា ក្នុងការកសាងស្ពាន ផ្លូវផ្សេងៗ និងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ការកសាងស្ថាបនាផ្លូវជាតិលេខ១នេះ គឺជួបការលំបាកយ៉ាងច្រើន ព្រោះត្រូវកសាងជាច្រើនដំណាក់កាល ហើយចំពោះ៤គីឡូម៉ែត្រ នេះជាដំណាក់ការចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃស្អែកសម្តេច នឹងអញ្ជើញទៅសម្ភោធឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេមួយទៀត ដែលកម្ពុជាធ្វើខ្លួនឯងផ្ទាល់តែម្តង។ សម្តេចតេជោបានបញ្ជាក់នៅថ្ងៃនេះថា ចាប់ពីពេលនេះទៅកម្ពុជា ក៏មានសមត្ថភាពធ្វើស្ពានឆ្លងកាត់ ទន្លេបានដែរ ដែលសាងសង់ដោយវិស្វ័ករខ្មែរតែម្តង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអភ័យទោស និងអគុណចំពោះប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយកំណាត់ផ្លូវនេះមានការលំបាកពេលដំណើរកំពុងការសាងសង់ និងរងនូវផលប៉ៈពាល់ នៃការស្ថាបនាផ្លូវនេះក៏ប៉ុន្តែនៅពេលដែលស្ថាបនារួចរាល់ហើយ គឺមិនមានការលំបាកដូចមុននោះទេ។ ទន្ទឹមនឹងការទទួលបានផ្លូវស្អាតហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងអស់ត្រូវបើកបរដោយមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរារចណ៍។ ហើយសូមឲ្យអាជ្ញាធរមានវិធានការ តឹងរឹងបន្ថែមទៀត ចំពោះការអនុវត្តន៍ច្បាប់ចររាចរណ៍ ដូចជាអ្នកជិះបញ្ច្រាសទិស មិនពាក់មួកការពារសុវត្ថិភាព និងរថយន្តតទ្រុងជាដើម។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សា សន្តិភាព ដែលមានស្រាប់នេះឲ្យបានគង់វង្ស បើគ្មានសន្តិភាព មិនមានការអភិវឌ្ឍនោះឡើយ។ កម្ពុជាត្រូវធ្វើជាម្ចាស់ការលើប្រទេសខ្លួនឯងមិនត្រូវការ បង្ខិតខំពីប្រទេសណានោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយផ្លូវជាតិលេខ១នេះជាជំនួយឥតសំណងក្នុងការស្ថាបនាកសាងផ្លូវនេះក៏ដូចជាផ្លូវ និងស្ពានផ្សេងទៀតផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើន គ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោហ៊ុន សែន និងលោកឯកអគ្គរាជទូតបានអញ្ជើញ កាត់ខ្សែបូរ សម្ពោធកំណាត់ផ្លូវជាតិលេខ១ មានប្រវែង ៤ គីឡូម៉ែត្រពីគល់ស្ពានច្បារអំពៅ ដល់ ក្ដីតាកុយ ដើម្បីដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះទៅ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 6405 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.