ព័ត៌មាន​ទាន់ហេតុការណ៍
ក្នុងតំបន់អាស៊ី ថៃជាប់ជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារគ្រោះថ្នាក់ចរាចរណ៍>>>ទុស្សេចរន្តអគ្គីសនី ឆាបឆេះផ្ទះ១ល្វែងខូចខាតសម្ភារះគិតជាទឹកប្រាក់ប្រហែល៧ម៉ឺនទៅ១០ម៉ឺនដុល្លារ>>>មន្ដ្រីអាមេរិក-ចិន ពិភាក្សារៀបចំកិច្ចចរចាពាណិជ្ជកម្ម ស្របពេលផ្ទុះភាពតានតឹង ករណីចាប់ខ្លួន CFOក្រុមហ៊ុន Huawei>>>តុលាការកាណាដាសម្រេចឲ្យអ្នកស្រី Meng Wanzhou នៅក្រៅឃុំបណ្ដោះអាសន្ន ដោយតម្កល់ប្រាក់ជាង៧លានដុល្លារ>>>ប្រភពមិនបញ្ចេញឈ្មោះថា អតីតមន្ដ្រីទូតកាណាដាម្នាក់ ត្រូវចាប់ឃុំខ្លួន ក្នុងប្រទេសចិន>>>កណ្តាលអធ្រាត្រ យុវជនប្រុសស្រី២ក្រុមជិត២០នាក់ ជិះម៉ូតូវាយតប់គ្នាពេញផ្លូវ>>>ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនចំនួន ១០កញ្ចប់>>>អ្នកមកទិញថ្នាំ២នាក់និងអ្នកលក់ថ្នាំ២នាក់ត្រូវកំលាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ក្របួចជាប់ ដកហូតថ្នាំ ៨កញ្ចប់>>>ឆក់មិនបានសម្រេច ត្រូវពលរដ្ឋ និងនគរបាលស្រុកអង្គស្នួល ចាប់បានម្នាក់រត់បាត់ម្នាក់>>>ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ទទូចសុំនៅក្រៅឃុំ ដោយសារបញ្ហាសុខភាព

រដ្ឋមន្ដ្រីការបរទេសអាមេរិកថានៅមានរឿងជាច្រើនត្រូវធ្វើមុនពេលមានកិច្ចជំនួបជាមួយកូរ៉េខាងជើង

បរទេស ៖ រដ្ឋមន្ដ្រីការបរទេសអាមេរិកលោកRex Tillerson បាននិយាយថា មានជំហានជាច្រើនដែលត្រូវការជាចាំបាច់ មុនពេលអាមេរិកនិងកូរ៉េខាងជើង យល់ព្រមឲ្យមានកិច្ចជំនួបពិភាក្សាគ្នា។ ការលើកឡើងបែបនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ទទួលកាលអញ្ជើញពីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដើម្បីជួបគ្នាក្នុងខែឧសភាខាងមុខ។ ការអញ្ជើញពីកូរ៉េខាងជើងធ្វើឡើងតាមរយៈបេសកជនពិសេសកូរ៉េខាងត្បូង ដែលធ្វើទស្សនកិច្ចទៅកូរ៉េខាងជើង។

និយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោករដ្ឋមន្ដ្រីការបរទេសអាមេរិកថា កន្លងមកពុំទាន់មានការ យល់ព្រមណាមួយបានធ្វើឡើងទេ ទាក់ទងនឹងទីតាំង ក៏ដូចជាគោលបំណងនៃកិច្ចពិភាក្សាជាដើម ក្រៅតែពីការអញ្ជើញដែលទទួលយកដោយលោកប្រធានាធិបតីត្រាំ។

ប៉ុន្ដែលោករដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា កិច្ចជំនួបរវាងភាគីទាំងពីរពិតជាមានសារៈសំខាន់។ លោកបន្ថែមថា លោកមិនទាន់បានទាក់ទងជាមួយក្រុងព្យុងយ៉ាងដោយផ្ទាល់ទេ ទោះបីវាជាដំណាក់កាលដំបូង ហើយកិច្ចជំនួបរំពឹងនឹងធ្វើឡើងក្នុងពេលដ៏ខ្លីក៏ដោយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2018 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.