ព័ត៌មាន​ទាន់ហេតុការណ៍
ក្នុងតំបន់អាស៊ី ថៃជាប់ជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារគ្រោះថ្នាក់ចរាចរណ៍>>>ទុស្សេចរន្តអគ្គីសនី ឆាបឆេះផ្ទះ១ល្វែងខូចខាតសម្ភារះគិតជាទឹកប្រាក់ប្រហែល៧ម៉ឺនទៅ១០ម៉ឺនដុល្លារ>>>មន្ដ្រីអាមេរិក-ចិន ពិភាក្សារៀបចំកិច្ចចរចាពាណិជ្ជកម្ម ស្របពេលផ្ទុះភាពតានតឹង ករណីចាប់ខ្លួន CFOក្រុមហ៊ុន Huawei>>>តុលាការកាណាដាសម្រេចឲ្យអ្នកស្រី Meng Wanzhou នៅក្រៅឃុំបណ្ដោះអាសន្ន ដោយតម្កល់ប្រាក់ជាង៧លានដុល្លារ>>>ប្រភពមិនបញ្ចេញឈ្មោះថា អតីតមន្ដ្រីទូតកាណាដាម្នាក់ ត្រូវចាប់ឃុំខ្លួន ក្នុងប្រទេសចិន>>>កណ្តាលអធ្រាត្រ យុវជនប្រុសស្រី២ក្រុមជិត២០នាក់ ជិះម៉ូតូវាយតប់គ្នាពេញផ្លូវ>>>ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនចំនួន ១០កញ្ចប់>>>អ្នកមកទិញថ្នាំ២នាក់និងអ្នកលក់ថ្នាំ២នាក់ត្រូវកំលាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ក្របួចជាប់ ដកហូតថ្នាំ ៨កញ្ចប់>>>ឆក់មិនបានសម្រេច ត្រូវពលរដ្ឋ និងនគរបាលស្រុកអង្គស្នួល ចាប់បានម្នាក់រត់បាត់ម្នាក់>>>ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ទទូចសុំនៅក្រៅឃុំ ដោយសារបញ្ហាសុខភាព

សិប្បកម្មកែឆ្នៃឈើ៣ទីតាំងនៅខណ្ឌជ្រោយចង្វាត្រូវរដ្ធបាលព្រៃឈើនិងអាជ្ញាធរ បង្ក្រាប ដកហូតឈើប្រណីតប្រមាណ៥ម៉ែត្រគូប

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើសហការជាមួយ អាជ្ញាធរខណ្ឌជ្រោយចង្វា ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការផងនោះ បានធ្វើការឆ្មក់បង្ក្រាប បទល្មើសព្រៃឈើ នៅក្នុងសិប្បកម្មកែច្នៃឈើ ចំនួន ៣ទីតាំង នៃមូលដ្ឋានខណ្ឌជ្រោយចង្វា ជាលទ្ធផលដកហូតឈើប្រណីតប្រមាណ ៥ម៉ែត្រគូប និង និងម៉ាស៊ីនកែច្នៃឈើ ចំនួន ២គ្រឿង ។

សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ប្រាប់ឲ្យដឹងថា ប្រតិបត្តិការណ៍បង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើង កាលពីវេលាម៉ោង ១២ និង៣៥នាទី ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ដឹកនាំដោយលោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ តំណាងលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌជ្រោយចង្វា ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការឆ្មក់បង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែង ចំនួន ៣សិប្បកម្ម នៅចំណុចដីឡូដ៍គ្មានលេខមួយកន្លែង ខាងក្រោយ គ្លីនិក តុសិត តាមបណ្តោយ ផ្លូវជាតិលេខ៦ ក្រុម៣ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
មន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់បន្តឲ្យដឹងថា ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចចម្រុះ ដកហូត ឈើប្រណីត ចំនួន ៥ ប្រភេទ រួមមាន ឈើបេង ឈើធ្នង់ ឈើគគីរ ឈើសុក្រំ និងឈើកកោះ បើប៉ាន់ប្រមាណ សរុបទាំងអស់ប្រហែល ៥ម៉ែត្រគូប។


វត្ថុតាងឈើប្រណីតទាំងអស់ និងម៉ាស៊ីនកែច្នៃ ចំនួន ២គ្រឿង ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើ ព្រែកព្នៅ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធីតាមច្បាប់ព្រៃឈើ៕

Filed in: ព័ត៌មានថ្មី, សន្តិសុខ

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2018 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.