ព័ត៌មាន​ទាន់ហេតុការណ៍
បងធំប្រចាំផ្សារនាគមាស ត្រូវជនមិនស្គាល់មុខ បាញ់សម្លាប់ យ៉ាងព្រៃផ្សៃ>>>ចោលម្សៀត ! បែកធ្លាយអត្តសញ្ញាណមេក្លោងជួញដួរគ្រឿងញៀន ជានាយទាហ៊ានជាន់ខ្ពស់ កូនលោកផ្កាយ២>>>ផ្លូវបែកជាបួន ! យុវជនម្នាក់បានស្លាប់ដោយសាររថយន្តបុក ប៉ើងជាង១០ម៉ែត្រ>>>យោធាកងអង្គរក្សស័ក្ត័៤កន្លះ ជួបគ្រោះថ្នាក់ចរាចររថយន្តស្ទូចកិនស្លាប់>>>ទាល់តែមានបទបញ្ជារទើបបង្ក្រាប! ទីតាំងហ្គេមត្រីធំៗចំនួន៣ ត្រូវបាននគរបាលព្រហ្មទ័ណ្ឌតំរិស្រាលបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន២០នាក់>>>កំពុងតែជក់ឆ្ញាញ់ផង ប៉ូលីសមកដល់ល្មមក្របួចបាន៤នាក់ និងថ្នាំញៀន៣កញ្ចប់>>>WHO ៖ មនុស្សស្លាប់ជាង៣លាននាក់ក្នុងមួយឆ្នាំ ដោយសារតែការប្រើប្រាស់គ្រឿងស្រវឹង>>>រថយន្តលុច្សសុីសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុកដើមត្របែកព្រៃបាក់ខ្ទាតទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ>>>រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួនរងកាខូចខាតទាំងសង្ខាង>>>មិនខ្លាចទណ្ឌកម្មអាមេរិក តែរុស្ស៊ីជាមួយចិនបែរចាប់ដៃគ្នា គំរាមសងសឹកនឹងអាមេរិកវិញ

អាវុធហត្ថចុះចាប់ឈើជាង១០០កំណាត់ប្រគល់ឱ្យមេព្រៃ

រតនគិរី ៖ អាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងអាវុធខេត្ដរតនគិរីកាលពីថ្ងៃទី១៣ខែមីនាបានចុះចាប់ឈើជាង១០០កំណាត់រួចប្រគល់ឧិ្យមេព្រៃចាត់តាមច្បាប់។

ប្រភពបានឱ្យដឹងថា កាលថ្ងៃទី១២ខែមីនា ប្រជាពលរដ្ឋបានប្រទះឃើញឈើមួយគំនរធំ ដែលឈ្មួញលាក់ទុកក្នុងចំការស្វាយចន្ទីក្នុងភូមិយ៉ាកទុក ឃុំប៉ូយស្រុកអូរជុំ។ ប្រភពបានឱ្យដឹងទៀតថាក្រោយពីទទួលព័ត៌កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងអាវុធហត្ថខេត្ដរតនគិរីបានចុះបង្ក្រាបតែម្ដង។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា គំនរឈើនោះជាប្រភេទឈើចម្រុះរួមមានកកោះ សុក្រំនិងគគីដែលមានមុខកាត់ ចាប់ពី៤តឹករហូតដល់៦តឹកគុណនិង៦មានប្រវែង៣ម៉ែត្រឡើងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងរង្វង់យុទ្ធនាការនោះកម្លាំងអាវុហត្ថយើងបានប្រមុូលឈើបានជាង១០០កំណាត់រួចដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដរតនៈគិរីនៅរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០១៨សារព័ត៌មានមិនអាចសុំការបញ្ជាក់ដឹងពីចំនួនឈើដែលអាវុធហត្ថប្រគល់ឱ្យនោះបានទេ។
ប៉ុន្ដែមន្រ្ដីរបស់លោកបានឱ្យដឹងថាឈើដែលកម្លាំងអាវុធហត្ថប្រគល់ឧិ្យនោះកំពុងដឹកជញ្ជូនយកទៅទុកនៅខណ្ឌរដ្ឋបាលខេត្ដមិនទាន់បានវាស់វែងនៅឡើយទេ។

មន្ត្រីដដែលបានបញ្ជាក់ក្រោយវាស់វែងនឹងដាក់លិខិតជូនដំណឹងជាសាធារណះមួយខែដើម្បីឧិ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់អន្ដរកាល។បើដល់កំណត់ហើយម្ចាស់ឈើនៅតែមិនព្រមចូលខ្លួនមកដោះស្រាយខាងមេព្រៃនឹងដាក់ពាក្យប្ដឹងទៅតុលាការឧិ្យការតាមនិតិវិធី៕

ចាបសំអាន រាយការណ៍ពីខេត្តរតនគិរី

Filed in: ព័ត៌មានថ្មី, សន្តិសុខ

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2018 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.