ក្រុមកីឡាបាល់ទាត់មកពីផលិតកម្មមហាហង្សនៅតែខ្លាំង ក្នុងចំណោមក្រុមពាក់កណ្តាលអាជីព ពេលប្រកួតមិត្តភាពកាលពីម្ស៉ិលម៉ិញ

( ដោយ ៖ មេត្តា ) 

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៦ ឧសភា មានការប្រកួតមិត្តភាពដើម្បីសាកកម្លាំងរវាងក្រុម បាល់ទាត់មកពីCambodia Airportsជាមួយក្រុមមហាហង្ស។បើតាមការ កត់ សម្គាល់ ក្រុមទាំងពីរមិនធ្លាប់ប៉ះគ្នាពីមុនមកទេ ដោយ Cambodia Airports ត្រូវបានគេស្គាល់ ថា បានបង្កើតឡើងយូរមកហើយ ដោយមានទាំងប្រវត្តិប្រកួតស៊ីក្រុមពាក់ កណ្ដាលអាជី ពរាប់ មិនអស់ ផង។

ជំនួបមិនធ្លាប់មានរបស់ក្រុមទាំង២ ទទួលបានលទ្ធផល៤ ទល់៣ នៅតង់ទី១ ប៉ុន្តែនៅចប់តង់ទី២ ក្រុមរបស់លោកអ៊ិន សុភិន បានសម្រេចលទ្ធផលជោគជ័យនាំមុខវិញ ទាំងមិនគួរជឿ។ការប្រកួតដែលបានធ្វើឡើងនៅកណ្ដាលភ្លៀងរលឹមនៅទៅទីលានវេស្ទើនមួយនេះ ត្រូវគេឃើញមានភាពស្វិតស្វាញ មិនខុសពីការប្រកួតរវាងក្រុមពាក់កណ្ដាលអាជីព និងក្រុមពាក់កណ្ដាលអាជីពប៉ុន្មានទេ ដោយសារតែក្រុមទាំងពីរបានបញ្ចេញថ្វីជើងដាក់គ្នាទៅវិញទៅមក ហើយធ្វើអោយការប្រកួតទាំងមូលទាក់ភ្នែកអ្នកគាំទ្រ ជាពិសេសអ្នកគាំទ្រក្រុមតារាៗដែលជាកីឡាករនៅក្នុងពេលនោះ។ 

ការប្រកួតលាយលំដោយដំណក់ទឹកភ្នែក បានធ្វើអោយក្រុមមហាហង្សចាញ់ នៅតង់ទី១ ដោយសារតែក្រុម Cambodia Airports បានក្រុមដល់លទ្ធផល៤ ទល់៣ ហើយបានទាំងស្រែកហោកញ្ជ្រៀវយ៉ាងកងរំពងមិនខុសពីសើចចំអកដល់ក្រុមតារាៗនោះផង។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលខកចិត្តនៅតង់ទី១ ហើយលោក អ៊ិន សុភិន ជាមេក្រុម ត្រូវគេឃើញឆ្ការដៃឆ្ការជើងនឹងការបរាជ័យនៅក្នុងពេលនោះយ៉ាងខ្លាំង ខណៈដែលលោក និងក្រុមបច្ចេកទេស បានចាត់ចែងភ្លាម ក្នុងការរៀបចំក្រឡាលេងជាថ្មីនៅតង់ទី២។ ជាលទ្ធផល ក្រុមបាល់ទាត់មហាហង្ស រកបានដល់ទៅ៥គ្រាប់ក្នុងតង់ទី២ ក្នុងពេលដែលគូប្រកួតមួយក្រុមទៀតទោះជាប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក៏រកបានតែមួយគ្រាប់បន្ថែមពីលើគ្រប់ចាស់ក្នុងតង់ទី១។

 

លោក អ៊ិន សុភិន និយាយថាក្រោយចាញ់ក្នុងតង់ទី១ លោកមានការភ័យបារម្ភយ៉ាងខ្លាំង ដោយសារតែក្រុម Cambodia Airports គឺក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមពាក់កណ្ដាលអាជីពដែលលោកធ្លាប់ជួបប្រកួត។ លោកថាក្រឡាលេងក្នុងតង់ទី១ បើទោះជាដាក់សមាសភាពតារាៗដែលមានជើងល្អ ក៏មិនអាចទៅរួចជាមួយគូប្រកួតនោះដែរ ទើបលោកយល់ថាបើកុំតែរៀបក្រឡាលេងថ្មី ប្រហែលជាមិនអាចរក៥គ្រាប់ក្នុងតង់ទី២បានទេ។ លោកថាជារឿងសប្បាយចិត្តដែលក្រុមមហាហង្សកាន់តែរីកចំរើន ហើយអាចបញ្ចប់ការប្រកួតជាមួយលទ្ធផល ៨ ទល់៥ ជាមួយក្រុមខ្លាំង Cambodia Airports ដែលជាក្រុមហ៊ុនបម្រើសេវាអាកាសចរណ៍ធំនៅព្រលានយន្តហោះភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។ លោកក៏ត្រៀមខ្លួនអោយក្រុមមួយនេះ ជួបប្រកួតសងសឹកផងដែរក្នុងពេលដ៏ខ្លី៕