ព័ត៌មាន​ទាន់ហេតុការណ៍
ក្រោយផ្ទុះការរិះគន់ពេញមួយថ្ងៃ!មន្រ្ដីធ្វើលិខិតឆ្លងដែន ដែលបដិសេធមិនទទួលយកប្រាក់រៀល ត្រូវបានដកចេញ>>>ឯកឧត្ដមពេជ្រ ស្រស់ នឹងជួបជាមួយអគ្គនាយករងក្រុមហ៊ុន របស់លោកជំទាវចាន់ សុធាទាំងយប់>>>ដឹងទេថាអ្វីបានជាគេសាងសង់រូបសំណាកបាតដៃផុស ឡើងនៅក្នុងឆ្នេរខ្សាច់ នៃប្រទេសឈីលី>>>ស្គាល់ឈ្មោះក្រុមហ៊ុន ដែលចង់រំលោភយកដីចំការរបស់ អនុប្រធានបក្សយុវជនកម្ពុជាហើយ>>>ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ជ្រើសរើសកម្មករ ១១៣នាក់ក្នុងខ្សែចង្វាក់ផលិតកម្មកៅស៊ូ...ផ្តល់អត្ថប្រយោជន៍អស់ទាស់>>>ភ្លើងស្ដុបថ្មីចំនួន១១៥ទីតាំងនៅភ្នំពេញ នឹងត្រូវគ្រប់គ្រងបញ្ជាចរារណ៍ដោយប្រព័ន្ធស្វ័យប្រវត្តិ>>>នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន៤កញ្ចប់>>>សមាជិកសភាស្រីលង្កាវាយគ្នាផ្អើលក្នុងសភា មានទាំងអ្នករបួសដោយកាំបិត>>>នគរបាលខណ្ឌសែនសុខ បង្ហាញមុខនិងបញ្ចូន ជនសង្ស័យ០៩ នាក់ ពាក់ព័ន្ធ៦ករណីផ្សេងគ្នា ទៅតុលាការ>>>នាយករដ្ឋមន្រ្តីកម្ពុជា ពេញចិត្តបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបានរស់នៅសុខសប្បាយក្នុងសុខសន្តិភាព

ហូ ចំរើន លែងមានងារជាឯកឧត្តម និងលែងជាយោធាផ្កាយ៣ទៀតហើយ

ភ្នំពេញ ៖ យោងតាមសេចក្តីក្រាបទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងឯកឧត្តម ហូ ចំរើន ពីទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ ។ និងលុបឈ្មោះ ឯកឧត្តម ឧត្តមសេនីយឯក ហូ ចំរើន អត្តលេខ ០០២៩៥៨ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចេញពីក្របខណ្ឌ័នៃកងយោធពលខេមរភូមិន្ទ  ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។ 

សូមរំលឹកថា អតីតផ្កាយ៣យោធា និងអតីតឧកញ៉ាថ្មីថ្មោង ត្រូវបានកម្លាំងក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងករណីជាប់សង្ស័យបាញ់ជាច្រើនគ្រាប់គម្រាមគ្រួសារ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ។ 

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨  លោក ហូ ចំរើន ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារព្រៃ.ស (ម១) ជាបណ្តោះអាសន្នហើយ ។

លោកឧកញ៉ា ហូរ ចំរើន ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ ពីបទ គំរាមកំហែងថានឹងសម្លាប់ តាមបទបញ្ញាត្តិដែលមានចែងតាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ ។

ប្រវត្តិរឿងហេតុ ៖  ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលា ម៉ោង៣ និង៣៥នាទីល្ងាច នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបាញ់បោះសេរីចំនួនប្រហែល៦- ៧គ្រាប់នៅក្នុងផ្ទះចំណុចកើតហេតុខាងលើ ។ 

ជនសង្ស័យមានឈ្មោះ ហូ ចំរើន ភេទប្រុស អាយុ៣៨ ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរ យោធា ឋានៈឧត្តមសេនីយ៍ឯក កងឯកភាពបញ្ជាការដ្ឋានអង្គរក្ស ។ 

ជនរងគ្រោះមានឈ្មោះ ១-យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅទីតាំកើតហេតុខាងលើ ២-ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ៣-គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ 

មូលហេតុទំនាស់ក្នុងគ្រួសារ ។ ក្នុងករណីនេះមិនបណ្តាលអោយជនរងគ្រោះខាងលើរងបួសរឺបាត់បងជីវិតឡើយ ក្រោយមកទៀតជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ 

បន្ទាប់មក ក្រោយថ្ងៃកើតហេតុ លោកឧកញ៉ារូបនេះបានចេញមុខបដិសេធន៍ទាំងស្រុង ហើយទាមទារឱ្យសមត្ថកិច្ច និងអ្នកសារព័ត៌មានដែលបានចុះផ្សាយ រកភស្តុតាងឱ្យឃើញមក កុំចេះតែចោទប្រកាន់លោកឧកញ៉ា ។ ឥឡូូវនេះ សមត្ថកិច្ចបានស្រាវជ្រាវ រហូតផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សង្គម

Recent Posts

Bookmark and Promote!

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 1592 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.