ព័ត៌មាន​ទាន់ហេតុការណ៍
តស៊ូក្នុងជីវិត ប្តីប្រពន្ធជិះម៉ូតូដឹកមាន់ពីខេត្តតាកែវ យកទៅលក់នៅភ្នំពេញ ចៃដន្យរថយន្តបុកស្លាប់ប្តី>>>ឯកឧត្ដមសុខ ឥសាន ថា ក្រុមលោក សម រង្ស៊ី បង្កើតអង្គការភេរវកម្ម មាន សញ្ញាសម្គាសល់U90>>>ឆេះរោង​ស្នាក់នៅ​របស់បុគ្គលិក រថយន្តក្រុង​ដឹកអ្នកដំណេីរ « ភ្នំពេញពេញចិត្ត​ »>>>ឡានពេទ្យដឹកអ្នកជំងឺ ពន្លះជាមួយឡានតូចពេញទំហឹង ម្ខាងក្រឡាប់ ម្ខាងធ្លាក់ប្រឡាយ>>>ស្រវឹងស្រាដើររកត្រី ខ្យល់គរដួលផ្កាប់មុខចូលទឹកត្រពាំងស្លាប់>>>គ្រូបង្រៀនម្នាក់ស្លាប់ ក្រោយរថយន្ដ​ក្រឡុកស៊ីម៉ងតិ៍ ដាច់ហ្វាំងបុករៈម៉ូតូ និងរ៉ឺម៉កកង់បី ជាច្រើនគ្រឿង>>>អ្នកប្រើប្រាស់គ្រឿងញៀន ៤នាក់​ទៀត​ហើយ ត្រូវនគរបាលខណ្ឌ​សែន​សុខឃាត់ខ្លួន នៅបឹងឈូកមុខ​ពេទ្យ​លោកសង្ឃ>>>សម្ដេចហ៊ុន សែន ប្រកាសជាផ្លូវការ អំពីការសម្រេចបង្កើត”ក្រុមមេធាវីការពារក្តី”សម្រាប់ការពារក្តីឲ្យស្ត្រីក្រីក្រនៅទូទាំងប្រទេស>>>ឯកឧត្ដមពេជ្រ ស្រស់៖ជារឿងល្អ​ដែ​ល​ត្រូវផ្សព្វផ្សាយ ឲ្យថ្នាក់ក្រោមជាតិ​ដឹង អំពីកិច្ចការងាររបស់​ឧត្ដមក្រុម​ប្រឹក្សា>>>លោកស្រីម៉េង សុភារី អះអាង ថា ខ្លួន ស៊ូទ្រាំនឹងការមួលបង្កាច់ ការលាប ពណ៌ពីក្រុម អ្នកគាំទ្រលោកសម រង្ស៊ី យូរណាស់មកហើយ

សពបុរសម្នាក់ត្រូវបានគេប្រទះឃើញពេលព្រឹក ក្រោយឃាតកសម្លាប់ដោយវាយចំក្បាលតាំងពីយប់

​( ដោយ ៖ ប៉ូច គីមសុខ ) 

ភ្នំពេញ​ ៖​ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញ នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិត​ត្រង់ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​ក្រុមទី២ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ ត្រូវបានប៉ូលិសបញ្ជាក់ថា​ ជាករណីឃាតកម្ម។ 

     ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ទេព វង្ស អាយុ២៧ឆ្នាំ ជា​កម្មករសំណង់ មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​លាដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប។

    ប៉ូលិសបញ្ជាក់ថា​ ការស្លាប់នេះជាករណី ឃាតកម្ម​ពិតប្រាកដ​ ដោយ​ជនរងគ្រោះ មាន​ស្លាកស្នាម​របួសធ្ងន់​ផ្នែក​ក្បាល រហូត​បែក​ឈាម​ខ្ទាត​ប្រឡាក់​ពេញ​ជញ្ជាំង​ថ្ម​ទៀត ។ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់បាន​ថា ជា​ករណី​ប្លន់​សម្លាប់ ឬក៏​គំនុំ​ផ្ទាល់ខ្លួន​នោះឡើយ ខណៈ​នេះ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​សហការគ្នា​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បន្ត​សិន៕

Filed in: ព័ត៌មានថ្មី, សន្តិសុខ

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!