ព័ត៌មាន​ទាន់ហេតុការណ៍
តស៊ូក្នុងជីវិត ប្តីប្រពន្ធជិះម៉ូតូដឹកមាន់ពីខេត្តតាកែវ យកទៅលក់នៅភ្នំពេញ ចៃដន្យរថយន្តបុកស្លាប់ប្តី>>>ឯកឧត្ដមសុខ ឥសាន ថា ក្រុមលោក សម រង្ស៊ី បង្កើតអង្គការភេរវកម្ម មាន សញ្ញាសម្គាសល់U90>>>ឆេះរោង​ស្នាក់នៅ​របស់បុគ្គលិក រថយន្តក្រុង​ដឹកអ្នកដំណេីរ « ភ្នំពេញពេញចិត្ត​ »>>>ឡានពេទ្យដឹកអ្នកជំងឺ ពន្លះជាមួយឡានតូចពេញទំហឹង ម្ខាងក្រឡាប់ ម្ខាងធ្លាក់ប្រឡាយ>>>ស្រវឹងស្រាដើររកត្រី ខ្យល់គរដួលផ្កាប់មុខចូលទឹកត្រពាំងស្លាប់>>>គ្រូបង្រៀនម្នាក់ស្លាប់ ក្រោយរថយន្ដ​ក្រឡុកស៊ីម៉ងតិ៍ ដាច់ហ្វាំងបុករៈម៉ូតូ និងរ៉ឺម៉កកង់បី ជាច្រើនគ្រឿង>>>អ្នកប្រើប្រាស់គ្រឿងញៀន ៤នាក់​ទៀត​ហើយ ត្រូវនគរបាលខណ្ឌ​សែន​សុខឃាត់ខ្លួន នៅបឹងឈូកមុខ​ពេទ្យ​លោកសង្ឃ>>>សម្ដេចហ៊ុន សែន ប្រកាសជាផ្លូវការ អំពីការសម្រេចបង្កើត”ក្រុមមេធាវីការពារក្តី”សម្រាប់ការពារក្តីឲ្យស្ត្រីក្រីក្រនៅទូទាំងប្រទេស>>>ឯកឧត្ដមពេជ្រ ស្រស់៖ជារឿងល្អ​ដែ​ល​ត្រូវផ្សព្វផ្សាយ ឲ្យថ្នាក់ក្រោមជាតិ​ដឹង អំពីកិច្ចការងាររបស់​ឧត្ដមក្រុម​ប្រឹក្សា>>>លោកស្រីម៉េង សុភារី អះអាង ថា ខ្លួន ស៊ូទ្រាំនឹងការមួលបង្កាច់ ការលាប ពណ៌ពីក្រុម អ្នកគាំទ្រលោកសម រង្ស៊ី យូរណាស់មកហើយ

វាយប្លន់យកម៉ូតូឌ្រីមសង់០១៨បានសំរេច ម្ចាស់ម៉ូតូរងរបួសធ្ងន់ នៅខណ្ឌមានជ័យ

ដោយ ៖ ធ្នូជ័យ

ភ្នំពេញ៖ យុវជនពីរនាក់ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿង មានគ្នាប្រហែល១០នាក់ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដា ឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មួយគ្រឿងបានសម្រេច បណ្ដាលអោយជនរងគ្រោះ រងរបួសធ្ងន់បញ្ចូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល ។ 

ករណីនេះ បានកើតឡើង នៅវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅមុខផ្ទះសំណាក់342 តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 ជនរងគ្រោះជាម្ចាស់ម៉ូតូនឈ្មោះ រឹទ្ធ  ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅពោធិ៍ចិន តុង ខណ្ឌពោធិ៍សែនជ័យ។ (រងរបួសបញ្ជូនទៅមន្ទីរពេទ្យ) និងម្នាក់ទៀតឈ្មោះ ដារ៉ា អាយុ29 ស្នាក់នៅម្ដុំផ្សារសូឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ 

រីឯជនសង្ស័យដែលសមត្ថកិច្ចចាប់បានទី១៖មានឈ្មោះគង់ម៉េង ភេទប្រុស អាយុ១៥ឆ្នាំមុខរបជាងឡានស្នាក់ច្បារអំពៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២.មានឈ្មោះឃុត ភារម្យភេទប្រុសអាយុ២៧ឆ្នាំមុខរបរ អូឌ័រ ខារ៉ាអូខេអឹមភារៀ ម្ដុំផ្សាយដីហ៊ុយ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យវាយប្លន់យកទៅបាត់នោះម៉ាក ហុងដាឌ្រីមសេរីឆ្នាំ២០១៨ ពណ៍ខ្មៅ មិនចាំស្លាកលេខ។

បើតាមការរៀបរាប់របស់ជនរងគ្រោះដែលជិះម៉ូតូជាមួយគ្នាបានអោយដឹងថា មុនពេលកើតហេតុរូបគេនិងមិត្តភ័ក្ខ( ម្ចាស់ម៉ូតូ) ទើបតែចេញពីហូបអីនៅម្ដុំមុខសាលា សាមគ្គី ដោយធ្វើដំណើរតាមបណ្ដោយផ្លុវលេខ២៧១ បំណងទៅផ្ទះសង្សានៅភូមិព្រែកទាល់។  ប្រភពបានបន្តថា ពេលដែជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿងមកពីក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូតែម្ដង បណ្ដាលអោយជនរងគ្រោះជាម្ចាស់ម៉ូតូ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុភ្លាមៗកម្លាំងនគរបាកប៉ុស្ដិ៍ទំនប់ទឹកនៃអធិការដ្ឋានខណ្ឌចំកាមន ធ្វើការប្រដេញចាប់បានបក្ខពួកជនសង្ស័យចំនួនពីរនាក់ និងដកហូតម៉ូតូម៉ាកស៊ុយស៊ូគីឡែត មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញGT-8765 យកមកសួរនាំ។ ក្រោយពីសួរនាំសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកបានប្រគល់ជនសង្ស័យអោយទៅកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ និងអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីបន្តនិតិវិធីច្បាប់៕

Filed in: ព័ត៌មានថ្មី, សន្តិសុខ

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!