សម្ដេចហ៊ុន សែន៖បក្សនយោបាយនឹងមិនកំណាញ់ ត្រឹមពាក្យការអបអរសាទរ ចំពោះកីឡាករ-កីឡាការនីកម្ពុជា ដែលឈ្នះមេដាយមាសជូនជាតិ

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីរំពឹង ថា ប​ណ្ដា​គណបក្សនយោបាយនៅកម្ពុជា នឹងមិនកំណាញ់ត្រឹមពាក្យអបអរសាទរ ដែលកីឡាករ-កីឡាការនីកម្ពុជា ដែលបានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីនោះឡើយ។

កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញាម្សិលមិញនេះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញទទួល ស្វាគ មន៍ ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅ ប្រទេសឥណ្ឌូនេស៊ី ដែលបានឈ្នះមេដាយមាសជូនជាតិមាតុភូមិ ដែលពិធីនេះធ្វើឡើងនៅវិមា នសន្តិភាព រាជធានីភ្នំពេញ។

ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ ផ្ទះ កម្ពុជាបានបញ្ជូន កីឡា ១៣ប្រភេទទៅចូលរួមប្រកួត។ ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេ ដាយ មាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ។​

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ ថា ការដណ្តើមបានមេដាយមាសរបស់កីឡាករ សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសា ពីការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨នៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះគឺជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងរយៈពេល៦៤ឆ្នាំ​ ចាប់តាំងពីបានចូលរួមប្រកួតកីឡាប្រចាំទ្វីបអាស៊ីមួយនេះនាឆ្នាំ១៩៥៤។

ជាមួយគ្នានេះនសម្តេចតេជោនាយករដ្ឋមន្រ្ដី បានបង្ហាញការរំពឹងថា គណបក្សនយោបាយនានា នឹងមិនកំណាញ់ត្រឹមការ អបអរសាទរ ចំពោះជោគជ័យរបស់កីឡាករ និងកីឡារិនីទាំងពីររូបនោះទេ។ សម្ដេចតេជោហ៊ុន សែន ក៏បានលើកឡើងផងដែរ ថា ពីអតីតកាល គ ណបក្សនយោបាយប្រឆាំងរាជរដ្ឋាភិបាល គេមិនហ៊ានអបអរសាទរចំពោះជោគជ័យរបស់កីឡាករ កីឡាការិនីរបស់ខ្មែរនោះទេ ព្រោះគេ ខ្លាចលើកមុខលើកមាត់រាជរដ្ឋាភិបាលរបស់សម្តេច៕

ដោយ៖ឆែម ពិសិដ្ឋ