ព័ត៌មាន​ទាន់ហេតុការណ៍
តស៊ូក្នុងជីវិត ប្តីប្រពន្ធជិះម៉ូតូដឹកមាន់ពីខេត្តតាកែវ យកទៅលក់នៅភ្នំពេញ ចៃដន្យរថយន្តបុកស្លាប់ប្តី>>>ឯកឧត្ដមសុខ ឥសាន ថា ក្រុមលោក សម រង្ស៊ី បង្កើតអង្គការភេរវកម្ម មាន សញ្ញាសម្គាសល់U90>>>ឆេះរោង​ស្នាក់នៅ​របស់បុគ្គលិក រថយន្តក្រុង​ដឹកអ្នកដំណេីរ « ភ្នំពេញពេញចិត្ត​ »>>>ឡានពេទ្យដឹកអ្នកជំងឺ ពន្លះជាមួយឡានតូចពេញទំហឹង ម្ខាងក្រឡាប់ ម្ខាងធ្លាក់ប្រឡាយ>>>ស្រវឹងស្រាដើររកត្រី ខ្យល់គរដួលផ្កាប់មុខចូលទឹកត្រពាំងស្លាប់>>>គ្រូបង្រៀនម្នាក់ស្លាប់ ក្រោយរថយន្ដ​ក្រឡុកស៊ីម៉ងតិ៍ ដាច់ហ្វាំងបុករៈម៉ូតូ និងរ៉ឺម៉កកង់បី ជាច្រើនគ្រឿង>>>អ្នកប្រើប្រាស់គ្រឿងញៀន ៤នាក់​ទៀត​ហើយ ត្រូវនគរបាលខណ្ឌ​សែន​សុខឃាត់ខ្លួន នៅបឹងឈូកមុខ​ពេទ្យ​លោកសង្ឃ>>>សម្ដេចហ៊ុន សែន ប្រកាសជាផ្លូវការ អំពីការសម្រេចបង្កើត”ក្រុមមេធាវីការពារក្តី”សម្រាប់ការពារក្តីឲ្យស្ត្រីក្រីក្រនៅទូទាំងប្រទេស>>>ឯកឧត្ដមពេជ្រ ស្រស់៖ជារឿងល្អ​ដែ​ល​ត្រូវផ្សព្វផ្សាយ ឲ្យថ្នាក់ក្រោមជាតិ​ដឹង អំពីកិច្ចការងាររបស់​ឧត្ដមក្រុម​ប្រឹក្សា>>>លោកស្រីម៉េង សុភារី អះអាង ថា ខ្លួន ស៊ូទ្រាំនឹងការមួលបង្កាច់ ការលាប ពណ៌ពីក្រុម អ្នកគាំទ្រលោកសម រង្ស៊ី យូរណាស់មកហើយ

អង្គការមូលនិធិទឹកចិត្តទាំងបី រៀបចំកម្មវិធីសុខភាពម៉ាត់ធ្មេញអា-ហា-ហាសម្រាប់កុមារ នៅមណ្ឌលកុមារកំព្រាភ្នំពេញថ្មី

(ដោយ៖វីរៈ ៩០)

ភ្នំពេញ៖អង្គការមូលនិធិទឹកចិត្តទាំងបី ដែលមានកញ្ញាអារ៉ៃ ហ៊ីសាអ៊ិ អគ្គនាយិកានៃអង្គការ មូលនិធិទឹកចិត្តទាំងបី និងជាអតីតបវរកញ្ញា​ជ​ប៉ុន បានរៀបចំកម្មវិធីសុខភាពម៉ាត់ធ្មេញ អា-ហា-ហា នៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០១៨ លើកទី១ សម្រាប់កុមារាកុមារី និងយុវជន យុវតី ចំនួន១០៦នាក់ នៅឯមណ្ឌលកុមារ កំព្រាភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់សារៈសំខាន់​នៃការ​ដុសធ្មេញ និងការថែរក្សាសុខភាពមាត់ធ្មេញ អោយបានត្រឹមត្រូវ។

គម្រោងការថែទាំសុខភាពមាត់ធ្មេញ អា-ហា-ហា នេះត្រូវបានបង្កើតឡើងដោយ អង្គការ មូលនិធិទឹកចិត្តទាំងបី រយៈពេលប្រាំមកហើយ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានការចង្អុលបង្ហាញពីទន្តបណ្ឌិត សួន ម៉ូនីកា និងទន្តពេទ្យស្ម័គ្រចិត្តចំនួន១៣​នាក់​ទៀត។

ចំពោះកម្មវិធីគឺមានដូចជា ការផ្តល់ចំណេះដឹងផ្នែកសុខភាពមាត់ធ្មេញ ការបង្ហាញពីរបៀបដុសធ្មេញ អោយបានត្រឹមត្រូវ និងការត្រួតពិ​និត្យ​មាត់​ធ្មេញទៅដល់សិស្សមកពី មណ្ឌលកុមារកំព្រាភ្នំពេញថ្មី ចំនួន៥៦នាក់ និងសិស្សចំនួន៥០នាក់ទៀតមកពី មណ្ឌលកុមារកំព្រា កុលាបបួន។

ការព្យាបាលមាត់ធ្មេញនឹងធ្វើឡើងក្នុងកម្មវិធីលើកទី២ នៃ គម្រោង អា-ហា-ហា នៅខែធ្នូ ឆ្នាំដដែល សម្រាប់សិស្សដែលមានបញ្ហាមាត់​ធ្មេញ​។ បន្ថែមពីនេះទៀត អ្នកចូលរួមក៏ត្រូវបានលើកទឹកចិត្ត អោយចូលរួមក្នុងកម្មវិធីលេងកំសាន្ត សប្បាយ​ៗដែលទាក់ទងនឹង​សុខភាព​មាត់ធ្មេញ។

កញ្ញា អារ៉ៃ ហ៊ីសាអ៊ិ អគ្គនាយិកានៃអង្គការ មូលនិធិទឹកចិត្តទាំងបី និងជាអតីតបវរកញ្ញាជប៉ុនមានប្រសាសន៍ថា “ខ្ញុំមានភាពសប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​បាន​ឃើញអ្នកទាំងអស់គ្នាសប្បាយរីករាយក្នុងកម្មវិធីនេះ និងបានផ្តល់ឱកាសឱ្យពួកគេយល់ដឹង នូវការថែរក្សាមាត់​ធ្មេញ​។ យើងនឹងផ្តល់ការព្យាបាលទៅក្មេងៗទាំងអស់ក្នុងកម្មវិធីលើកទី២ នៃគម្រោង អា-ហា-ហា ប្រចាំឆ្នាំ២០១៨។”

ទន្តបណ្ឌិត សួន ម៉ូនីកា ក៏បានមានប្រសាសន៍ថា “ខ្ញុំ និងទន្តពេទ្យស្ម័គ្រចិត្តមានសេចក្ដីសោមនស្សយ៉ាង​ខ្លាំងដែលបានចូលរួមក្នុងកម្មវិធី​សប្បុរ​សធម៌ ជាមួយកញ្ញាអារ៉ៃ ក្នុងការជួយកុមារៗលើបញ្ហាសុខភាពមាត់ធ្មេញ។”

សិស្សស្រី អាយុ៩ឆ្នាំម្នាក់ ពីមណ្ឌលកុមារកំព្រាភ្នំពេញថ្មីបាននិយាយថា “ខ្ញុំយល់ដឹងច្រើនណាស់អំពីការដុសធ្មេញ និងការថែរក្សា​មាត់​ធ្មេ​ញ​បានត្រឹមត្រូវ ខ្ញុំសង្ឃឹមថានឹងមានគម្រោងអា-ហា-ហា ម្តងទៀត។” សិស្សប្រុសអាយុ៧ឆ្នាំម្នាក់ ក៏បាននិយាយថា “ខ្ញុំមានការ​សប្បា​យ​រីករាយយ៉ាងខ្លាំងដែលបានយល់ដឹងពីសុខភាពមាត់ធ្មេញ និងការថែរក្សាមាត់ធ្មេញឱ្យមានសុខភាពល្អ។ ខ្ញុំក៏មានអារម្មណ៍សប្បាយ​រីក​រាយ នៅពេលចូលរួមលេងហ្គេមសប្បាយៗដែរ ខ្ញុំសង្ឃឹមថានឹងមានគម្រោង អា-ហា-ហា ម្តងទៀតធ្វើឡើងនៅ មណ្ឌលកុមារកំព្រា ភ្នំពេ​ញថ្មីនេះ”៕

Filed in: សង្គម

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!