ប្តីប្រពន្ធ១គូនេះ សម្រេចការសន្យាស្រឡាញ់មើលថែគ្នារហូតដល់ចាស់កោងខ្នង ហើយស្លាប់ក្នុងថ្ងៃតែមួយទៀត

( ដោយ ៖ ណារី )

បរទេស ៖ ភាពភ្ញាក់ផ្អើលបានកើតឡើង បន្ទាប់ពីសារព័ត៌មានចុះផ្សាយ ពីបុរស​និងស្ដ្រីវ័យ ចំណាស់​ជាប្ដីប្រពន្ធមួយគូ បានស្លាប់ជាមួយគ្នា ខណៈដៃអ្នកទាំងពីរកាន់គ្នា ជាប់បង្ហាញ ពីក្ដីស្រឡាញ់។ លោក Francis Ernest Platel អាយុ៩២ឆ្នាំ និងអ្នកស្រី Norma June Platellអាយុ៩០ឆ្នាំ ជាជនជាតិអូស្ដ្រាលី បានរួមរស់ជាមួយគ្នា៧០ឆ្នាំមកហើយ។

គូស្វាមីភរិយាវ័យចំណាស់មួយគូនេះ បានទទួលមរណភាពកាលពីយប់ម៉ោង១១និង៤៥នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ដោយមុនស្លាប់​មានគិលានុបដ្ឋាយិការ ជាអ្នកថែទាំ នៅក្នុងផ្ទះ ។

អ្នកទាំងពីរមិនបានស្នាក់នៅក្នុងបន្ទប់ផ្សេងគ្នាទេ គឺស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា ហើយស្លាប់មុន ក្រោយគ្នា តែប៉ុន្មាននាទីប៉ុណ្ណោះ។ បុរសនិងស្ដ្រីវ័យចំណាស់បានលូក ចាប់ដៃគ្នា ជាប់បង្ហាញ ពីក្ដីស្រឡាញ់ ក្រោយមកក៏លាចាកលោកទាំងពីរនាក់ទាំងដៃ កាន់គ្នាជាប់។ រូបភាពនេះបានធ្វើឲ្យ មានការកោតសរសើរ នូវទឹកចិត្ដស្រឡាញ់ មិនប្រែប្រួលលុះដល់ថ្ងៃស្លាប់ ៕