បណ្ណាល័យ សាលាបឋមសិក្សា និង អនុវិទ្យាល័យចំការដូង ត្រូវបាន សម្ពោធជាផ្លូវការ

(ដោយ៖ឃួន សុភ័ក្រ)

កំពង់ស្ពឺ៖បណ្ណាល័យ សាលាបឋមសិក្សា និងអនុវិទ្យាល័យចំការដូង នៃឃុំចាន់សែន ស្រុកឧដុង្គ ត្រូវបានសម្ពោធជាផ្លូវការជូនដល់ក្មួយៗ ប្អូនៗសិស្សានុសិស្សសម្រាប់ប្រើប្រាស់ ជាប្រយោជន៍​ក្នុងការសិ​ក្សារបស់ខ្លួន។

ពិធីសម្ភោធនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៨​ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព​ឯក​ឧត្ដ​ម​ហ៊ុន ម៉ានី តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ និងមានការចូលរួម ពីអភិបាលកំពង់ស្ពឺវ៉ី សំណាង និង​ប្រជាពល​រ​ដ្ឋ​ជាច្រើនរូបទៀត។

ឯកឧត្ដមហ៊ុន ម៉ានី បានថ្លែង ថា”សមិទ្ធ​ផល​ដ៏​ល្អ​ផូរ​ផង់​មួយ​នេះ ក៏​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ជា​ដៃ​គូ​ដ៏​ល្អរវាង​វិស័យ​ឯកជន និង​រដ្ឋ​។ សម្រាប់​ខេត្ត​កំពង់​ស្ពឺ​ នេះ​ជា​បណ្ណាល័យ​ទី៦​ ដែល​ត្រូ​វបាន​សាង​សង់​​ដោ​យ​គ្រឹស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ប្រាសាក់ ហើយ​យើង​នឹង​ស្វាគមន៍​សមិទ្ធ​ផលជា​ច្រើន​បន្ត​ទៅ​ទៀត​ពីគ្រប់​ដៃ​គូ​របស់​យើង”៕