សាលារៀនរាប់រយ ក្នុងក្រុងបាងកក ត្រូវបិទទ្វារ ដោយសារផ្សែងពុល គ្រប​ដណ្ដប់ខ្លាំងពេក

(ដោយ៖ណារី)

បរទេស៖ដោយសារតែផ្សែងអ័ព្ទពុល កំពុងវាយលុកខ្លាំងនៅក្នុងទីក្រុងបាងកក ជំរុញឲ្យ​សាលា​រៀនរាប់រយ ក្នុងទីក្រុងបាងកក ត្រូវបិទទ្វារ កាលពីថ្ងៃពុធម្សិលមិញ។ ខណៈពេលនេះ​អាជ្ញាធរ​កំពុងរិះរកវិធីសាស្ដ្រ ដើម្បីសោះស្រាយផ្សែងពុល ដែលបានវាយប្រហារក្រុងបាងកក និងតំបន់​ជុំវិញជាច្រើនសប្ដាហ៍មកហើយ។ ក្រៅពីបិទទ្វារសាលារៀន ផ្សែងពុលបានរំខាន ដល់ការធ្វើ​ចរាចរ​តាមដងផ្លូវ ប៉ះពាល់ដល់សុខភាពប្រជាជនផងដែរ។ អាជ្ញាធរចេញសេចក្ដីប្រកាស​ឲ្យប្រជាជនមានការប្រុងប្រយ័ត្ន និងត្រូវពាក់ម៉ាសពេលធ្វើដំណើរចេញក្រៅ។

កន្លងមកអាធរក្នុងក្រុងបាងកកបានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ដើម្បីបាញ់ទឹកសម្អាត​ជាតិពុលក្នុងបរិយាកាស ប៉ុន្ដែពុំទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយទេ។ ចំពោះមូលហេតុដែល​បណ្ដាលឲ្យមានផ្សែងពុលគ្របដណ្ដប់ដូច្នេះ ដោយតែផ្សែងចេញពីរថយន្ដធ្វើចរាចរ ការសាង​សង់ ការដុតកម្ទេចកម្ទីដំណាំ និងផ្សែងពុលចេញពីរោងចក្រនៅជិតក្រុងជាដើម៕