ឯកឧត្ដមយន្ត មីន អញ្ជើញចុះពិនិត្យ​មើលកាប្រមូលផលបង្គារ និងក្តាម​បែ​ប​លក្ខណះធម្មជាតិ របស់ ក្រុមហ៊ុន​ហេងហេង

(ដោយ៖ឃួន សុភ័ក្រ)

ព្រះសីហនុ៖ឯកឧត្ដមយន្ត មីន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញពិនិត្យមើលកាប្រមូលផល បង្គារនិងក្តាមបែបលក្ខណះធម្មជាតិ របស់ក្រុមហ៊ុន​ហេង​ហេង ដែលមានទីតាំងស្ថិតនៅភូមិ អូចំណារ ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងពេលអញ្ជើញចុះពិនិត្យមើលនេះ ឯកឧត្ដមយន្ត មីន បានសម្ដែងនូវការអបអរសាទរ និង​រីក​រាយ​ចំ​ពោះលទ្ធផលពីការចិញ្ចឹមបង្គារ និងក្ដាមរបស់ក្រុមហ៊ុនហេងហេងនេះ និងបានលើក​ទឹក​ឲ្យប្រជាព​ល​រដ្ឋ ក៏ដូចជាវិសយ័ឯកជន ចូលរួមចិញ្ចឹមបែបវារីវប្បកម្មនេះ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូ​វ​ការម្ហូបអាហារ ក្នុងទីផ្សារខេត្តព្រះសីហនុ។   

ចំណែកលោកស៊ិន សត្ថា តំណាងក្រុមហ៊ុនហេងហេង បានចាត់ទុកការ អញ្ជើញចុះមក​ពិនិត្យ​លើ​របស់អភិបាលខេត្តព្រះសីហនុនេះ គឺជាជាការបង្ហាញពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ​ខេត្តមកលើក្រុមហ៊ុនវិនិយោគទុនក្នុងស្រុក  ហើយកាចុះពិនិត្យនេះអាចជាការបង្ហាញ ឲ្យឃើញ​ពីការសហការគ្នាបានល្អរវាងក្រុមហ៊ុន និងអាជ្ញាធរផងដែរ។

សូមជម្រាប ថា កន្លែងចិញ្ចឹមបង្គានិងក្តាមនេះ មានទំហំ៤៩ហិកាតា ហើយបច្ចុប្បន្ន​កំពុងចាប់​ផ្តើមប្រមូលទិន្នផល លក់ទៅកាន់ទីផ្សារជាបណ្តើរៗហើយ៕