ប្រធានបក្សខ្មែរក្រោក៖ពេលគេរិះគន់ ម្នាក់ៗមកនិយាយថា អានឹងវាបានតែ​រិះគន់ មិនព្រមធ្វើអីសោះ ដល់គេជួយ​ធ្វើ បែរជាមិនអោយគេធ្វើ

ភ្នំពេញ៖លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានបង្ហាញការហួសចិត្ត​នៅពេ​លដែលលោកសម្រេចចិត្តជួយថវិកា ជួសជុលផ្លូវខូចមួយខ្សែ តាមការស្នើសុំរបស់​ប្រជា​ពលរដ្ឋ នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង តែបែរជាអាជ្ញាធ​រមិនយល់ព្រម​ទៅ​វិញ។

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរនៅលើហ្វេសប៊ុករបស់លោក នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ រឿងមហាហួសចិត្ត៖ផ្លូវខូច១ខ្សែនេះពលរដ្ឋស្នើទៅថ្នាក់ឃុំ២ឆ្នាំ ថ្នាក់ឃុំ​មិន​ទាន់ធ្វើអោយទេ! ដោយឃើញទុក្ខលំបាកនេះ ខ្ញុំសម្រេចចិត្តសុំឧបត្ថម្ភអោយធ្វើ គេក៏មិន​អោ​យ​ធ្វើទៀត គេថាអោយសុំច្បាប់ខាងនេះ សុំច្បាប់ខាងនោះ ហើយគេថាគេសុំដាក់គម្រោងនេះ សម្រាប់ថ្នាក់ឃុំធ្វើវិញដោ​យចាំ៣,៤ឆ្នាំទៀត ឯណាឆ្កុយ! អញ្ចឹងពលរដ្ឋគ្នា មិនពិបាកធ្វើដំណើរ​ដល់ទៅ៥ឆ្នាំហើយទេហី? រឿងអត់ពិបាកសោះ គម្រោងឃុំក៏គម្រោងឃុំទៅ តែខ្ញុំឧបត្ថមថវិកា​អោយធ្វើវាខុសច្បាប់អ្វី?”។

ប្រធានគណបក្សខ្មែរក្រោក បានសរសេរបន្ត ថា”ពេលគេរិះគន់ ម្នាក់ៗមកនិយាយថាអានឹង​វា​បានតែរិះគន់មិនព្រមធ្វើអីសោះ ដល់គេជួយធ្វើបែរជាមិនអោយគេធ្វើ ក្រោមរូបភាពលេស​រាប់​រយជំពូក? ហើយជួយក្នុងនាមសប្បុរសជន សោះវាខុសទាស់អ្វីទៅ? ផ្លូវមួយខ្សែនេះ​ឈ្មោះ​ផ្លូវ​ទួល​ត្របែក ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង”៕