ព័ត៌មាន​ទាន់ហេតុការណ៍
ចិនម្នាក់ទាត់ធាក់ក្បាល​នារីបម្រេីខារ៉ាអូខេម្នាក់​ រួចបង់លុយ២០០ដុល្លារ​បញ្ចប់រឿង​>>>ទំនាស់ក្នុងគ្រួសារ , ប្រពន្ធនិងម្តាយក្មេក ជ្រុលសម្លាប់ប្ដីឬកូនប្រសារក្នុងផ្ទះ>>>ទឹកមុខស្រងូតស្រង៉ាត់២ថ្ងៃ ស្រាប់តែចងកសម្លាប់ខ្លួននឹងដើខ្នុរ>>>ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ភ័យស្លន់ស្លោរទៅបុកឡាន ពលរដ្ឋចាប់បានទាំង២នាក់>>>ចិន២ក្រុមជិត២០នាក់ដេញវាយគ្នាពេញផ្លូវ ព្រោះរឿងគ្រោះថ្នាក់ចរាចរ>>>មានប្រពន្ធមួយមិនគ្រប់ យប់ស្ងាត់លួចចូលក្នុងបន្ទប់ប្អូនថ្លៃ ធ្វើសកម្មភាពរំលោភមិនបានសម្រេច>>>អគ្គនាយកCMAC អំពាវនាវរួមគ្នាឈប់បរិភោគសាច់សុនខ ព្រោះសុនខមានសមត្ថភាពបម្រើមនុស្សលោក>>>រថយន្តបុកស្លាប់ហើយ ស្រាប់តែជនឆ្លៀតឱកាសលើកម៉ូតូនិងយកលុយ៥០០$របស់សាកសពយកទៅបាត់>>>ឱបកូនតូចបម្រុងលោតទឹកសម្លាប់ខ្លួន ព្រោះតូចចិត្តប្ដីក្រោយ ចោទប្រកាន់ខ្លួននៅតែទាក់ទងប្ដីមុន>>>ជំនាញឆក់និងកាច់កម៉ូតូ ! ចោរ២នាក់ឆក់ទូរស័ព្ទបានហើយ ប្រឹងជិះម៉ូតូគេច បែរទៅបុកផ្ទះពលរដ្ឋ

សម្តេចហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ ទឹក ស្អាតនៅខេត្តកំពត

កំពត៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាង​សង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយ​បញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ១៣,​២៦​០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើនឹងជាង២ដងនៃសមត្ថភាពផលិតពីមុន។ វត្តមានប្រព័ន្ធផ្គត់​ផ្គង់ទឹក​ស្អាតថ្មីនេះ រួមជាមួយបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឱ្យអង្គភាពរ​ដ្ឋាករ​ទឹក​ខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀលក្នុង១ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបប្រមាណ ១៣,០០០គ្រួសារ។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត សម្រេច​បាននូវ​គោលនយោបាយរបស់រដ្ឋាភិបាលដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាព​នៃការផ្គត់ផ្គង់ទឹក​ស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់​បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីរាយចំពោះ​ការអញ្ជើញមកចូលរួមក្នុងពីធីសម្ពោធ​ដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពតនាពេលនេះ។ សម្តេចបានអបអរ​សាទរ​នៃ​សមិទ្ធផលនៃប្រព័ន្ធទឹកស្អាតសំរាប់ប្រជាពលរដ្ឋនៅខេត្តកំពតនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជា​និច្ចកាលតែងតែងតែ ផ្តល់ជំនួយជួយមកដល់ការអភិវឌ្ឍ ក្នុងប្រទេសកម្ពុជាក្នុងការជួយសាង​សង់ កសាង និងអភិវឌ្ឍន៍នូវសមិទ្ធផលជាតិសំខាន់ដល់ប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីខេត្តកំពតផងដែរថា ពីអតីតកាលកំពតក៏ជាខេត្ត​មួយ​ដែលធ្លាប់ទទួលរងដោយភ្លើងសង្គ្រាមដ៏រាំរ៉ៃផងដែរ ជាសមរភូមិក្តៅ ដែលពីមុនមិនមានអ្នក​ណា​ហ៊ានមកនោះទេ ក៏ប៉ុន្តែក្រោយពីកម្ពុជាបានដាក់ចេញនូវនយោបាយឈ្នះឈ្នះមក គឺបាន​នាំមក​នូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលពេលនោះហើយសម្តេចតេជោ​បានដាក់ចេញនូវយុទ្ធ​សា​ស្ត្រ​២​សំខាន់ៗ គឺទី១គឺការប្រែក្លាយតំបន់ ដែលជាសមរភូមិក្តៅទាំងអស់អោយទៅ​ជាតំបន់​ដែល​មានសន្តិភាព តំបន់ទីផ្សារ និងតំបន់ដែលមានអភិវឌ្ឍ និងយុទ្ធសាស្ត្រទី២ គឺការប្រែក្លាយតំបន់​ព្រំដែននៃប្រទេសជិតខាងអោយទៅជាព្រំដែនដែលសន្តិភាព មានកិច្ចសហប្រតិបត្តិ​ការល្អនឹង​គ្នា។ ហើយកន្លងមកយើងបានប្រែក្លាយតំបន់ទាំងនោះអោយទៅជាតំបន់សន្តិភាព មានកិច្ច​សហ​ប្រតិបត្តិការ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលបានផ្តល់ផល​ប្រយោជន៍យ៉ាង​ច្រើនដល់​ប្រជាពលរដ្ឋយើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការកើតមានប្រព័ន្ធផ្គត់ផ្គង់ទឹក​ស្អាតនៅក្នុង​ខេត្តកំពត ដែលកើតចេញពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ ជាការរួម​ចំណែ​ក​យ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម ជាពិសេសក៏ជាការទាក់ទាញឱ្យមានការវិនិយោគ កាន់តែច្រើនបន្ថែមទៀត​នៅទីក្រុងឆ្នេរ​សមុទ្រមួយនេះផងដែរ។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតមានការប្រែប្រួល​រីកចម្រើនខាង​ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តគួរឱ្យកត់សម្គាល់ និងកំណើននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ខេត្តកំពតនឹងមានកំពង់ផែទឹកជ្រៅក្នុងពេលឆាប់ៗខាងមុខ ក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិ​ជ្ជកម្ម ក្នុងការដឹកទំនិញផលិតផលកម្ពុជា ទៅកាន់ទៅផ្សារបរទេសផងដែរ។

ទាក់ទងទៅនឹងការសាងសង់ទំនប់បង្ហៀរនៃវារីអគ្គិសនីកំចាយក្នុងខេត្តកំពតនេះ ដើម្បីការពា​រកុំ​អោយទឹកប្រៃចូលមកមកដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ដែលកន្លងមកសម្តេចតេជោ​បាន​អោយ​ក្រសួងពាក់ព័ន្ធធ្វើការពិភាក្សាគ្នា រួមមានក្រសួងឧស្សាហកម្ម សិប្បកម្ម ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក ក៏ប៉ុន្តែកន្លងមកចេះតែមានការរុញដាក់គ្នាទៅវិញទៅមក។ ហើយ​នៅថ្ងៃ​នេះ ចំនុចទី១ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអោយក្រសួងធ​នធានទឹកសាងសង់ទំនប់​បង្ហៀរនេះដើម្បីបញ្ចៀសការហូរចូលនៃទឹកប្រៃដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងខេត្តកំពតនេះ។ ចំនុចទី២ត្រូវបន្តទាក់ទាញជាមួយ​ដៃគូរវិនិយោគបន្ថែមទៀតមកផ្គត់ផ្គង់​បណ្តាញ​ទឹក​ស្អាត​ក្នុង​ខេត្តកំពតអោយបានច្រើនបន្ថែមទៀត ដើម្បីបំរើសេចក្តីត្រូវការ​របស់ប្រជាពល​រដ្ឋយើង​។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះអ​បអរសាទរចំពោះសមិទ្ធិផ​លស្ពានជ្រោយ​ចង្វារទី១​ដែលត្រូវបានកែលម្អ និងជុសជុលហើយ នឹងត្រូវបើកអោយដំណើរការនៅ​ថ្ងៃស្អែកនេះ​ផងដែរ។ហើយក្នុងនោះសម្តេចតេជោក៏អរគុណចំពោះរដ្ឋាភិបាលជប៉ុនផងដែរ ដែលបានជួយ​ជួសជុល ក៏ដូចជាកសាងថ្មីផងដែរនូវស្ពានជ្រោយចង្វារនេះ សំរាបប់អោយប្រជាពល​រដ្ឋបាន​ប្រើប្រាស់ឡើងវិញ ជាពិសេ​សមុនឱកាសមុនបុណ្យចូលឆ្នាំថ្មីខាងមុខ៕

Filed in: ព័ត៌មានថ្មី, សុខភាព

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!