ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

មន្រ្តីជំនាញ រកឃើញបង្គា៥គីឡូក្រាម ចាក់បញ្ចូលសារធាតុចាហួយ ដាក់លក់នៅផ្សារលើខេត្តព្រះសីហនុ

ព្រះសីហនុ៖មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុដោយទទួលបានការសហការពីស្ថាប័នពាក់ព័ន្ធនិងគណៈកម្មការផ្សារនៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៩បានបន្តចុះត្រួតពិនិត្យនិងផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារដែលដាក់តាំងលក់ក្នុងនៅផ្សារលើផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុខេត្តព្រះសីហនុ។

ក្នុងសកម្មភាពត្រួតពិនិត្យមន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារមួយចំនួនរួមមាន៖មឹកបង្គាត្រីប្រឡាក់សាច់ក្រកបបែលងៀតងៀតមឹកជ្រក់ស្ពៃសណ្តែកបណ្តុះ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុចាហួយចំនួន៥គីឡូក្រាម។បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធីនិងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។ 

ក្នុងថ្ងៃដដែលនោះដែរមន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃអោយយល់ដឹងនិងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវាជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

Filed in: ព័ត៌មានថ្មី, សុខភាព

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!