ប្រយោគបេះដូងភរិយាអ្នកប្រដាល់ម្នាក់ « យក​ប្ដី​អ្នក​ប្រដាល់​មាន​អី​មិន​ល្អ ​គ្រាន់​តែ​…»

ភ្នំពេញ ៖ អ្នកនាង ឃីមខាន់ សោភណ្ឌ័ ដែលជាភរិយា របស់អ្នកប្រដាល់ល្បីឈ្មោះ សេន ប៊ុនថេន បានបង្ហោះនូវប្រយោគបេះដូង ក្នុងនាមជាភរិយាអ្នកប្រដាល់ម្នាក់ ដើម្បីឱ្យអ្នកដទៃបានដឹងថា មានស្វាមីជាអ្នកប្រដាល់មានអារម្មណ៍បែបណា។ 

ក្នុងសារនោះ អ្នកនាង ឃីម ខាន់សោភណ្ឌ័ បានសរសេរថា« យក​ប្ដី​អ្នក​ប្រដាល់​ មាន​អី​មិន​ល្អ​គ្រាន់​តែ​☺️

+ពេល​ខ្លះ​ ជិះ​ម៉ូតូ​ត្រឹកៗ​ជូន​ប្តីទៅ​វ៉ៃ​ ទាំង​ក្តៅ​ ទាំង​ភ្លៀង​

+ពេល​ខ្លះ​ រីករាយ​ត្រេកអរ​ពេល​ប្តី​បាន​ជ័យជំនះ​

+ពេល​ខ្លះ​ បេះដូង​ថ្លេីម​ប្រមាត់​ស្ទើរ​ធ្លាយ​ពេល​ឃេីញ​ឈាម​ប្ដី​ហូរ​ចេញ​មក​

+ពេល​ខ្លះ​ មកផ្ទះ​វិញ​ជាមួយ​នឹង​​ស្នាមថ្នេរ

+ពេល​ខ្លះ​  ក៏​អង្គុយ​ស្អំអោយ​ប្ដី​ដែល​មុខ​ពេញ​ដោយ​ការ​ហេីម

+ពេល​ខ្លះ​ ក៏​អរស្ទើរហោះ​ព្រោះ​ប្តី​បាន​ខ្សែក្រវាត់​ ដោយ​មោទនភាព​បំផុត​ 

គ្រប់​ពេល​ដែល​បង​ជោគជ័យ ​រឺ​បរាជ័យ​ គឺ​តែងតែ​មាន​ម្នាក់​នេះ ​នៅក្បែរ​ជានិច្ច​  មិន​ទៅ​ណា​👌🏻» ៕