មិនបរិភោគសត្វព្រៃ អាចជៀសពីជម្ងឺ៣មុខ និងជួយការពារសត្វព្រៃ

ភ្នំពេញ៖ការប្រមាញ់យកសាច់សត្វព្រៃគឺផ្នែកដ៏ធំមួយដែលធ្វើអោយប្រភេទសត្វជាច្រើននឹងត្រូវផុតពូជដូចជាសត្វពង្រូលនិងសត្វទោច។ការបរិភោគសាច់សត្វព្រៃនឹងធ្វើឱ្យមនុស្សមានហានិភ័យដោយការឆ្លងជម្ងឺដូចជាអេបូឡាហ៊ីវនិងជម្ងឺសារ។ 

ជាដំណោះស្រាយ៖ក្រុមអប់រំបរិស្ថានច័តគោព្រៃមានគោលដៅដើម្បីផ្លាស់ប្តូរផ្នត់គំនិតនិងឥរិយាបថជុំវិញការហូបសាច់សត្វព្រៃតាមរយៈការអប់រំតាមសហគមន៏តាមថ្នាក់រៀននិងបណ្តុះបណ្តាលគ្រូបង្រៀនជាដើម៕