ឯកឧត្ដមសុខ ឥសាន៖សព្វថ្ងៃ​ប្រជា​ជន​កម្ពុជា រស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយ គ្មាន​ការព្រួយបារម្ភពីគ្រាប់បែក គ្រាប់កាំ​ភ្លើង

ភ្នំពេញ៖ឯកឧត្ដមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា សព្វថ្ងៃ ប្រជាជនកម្ពុជារស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយ គ្មានការព្រួយ​បារម្ភពី​គ្រាប់បែក គ្រាប់កាំភ្លើង ដូចការសម័យសង្គ្រាមឡើយ។

ឯកឧត្ដមសុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេលេក្រាម​ ថា”សន្តិភាពនៅ​កម្ពុជាមានតាំង​ពី​ខែធ្នូឆ្នាំ១៩៩៨មក​ ដែលមានតម្លៃមហាសាល ដែលប្រទេសកម្ពុជាធ្លាប់ឆ្លង កាត់សង្គ្រាមរាប់​ទ​សវត្សរ៍ ត្រូវកាណាស់នូវសន្តិភាព ដែលជាឱកាសមាសពេជ្រ សម្រាប់ជីវភាពរស់នៅប្រកប ដោ​យ​សេចក្តីសុខស​ប្បាយរបស់ប្រជាជនទូទាំងប្រទេស និងសម្រាប់កសាងនិងអភិវឌ្ឍន៍ ប្រទេស​ឲ្យមានការរីកចំរើនសម្បូររុងរឿងដូចបណ្តាប្រទេសនានានៅលើពិភពលោក”​។

​ឯកឧត្ដមសុខ ឥសាន បានលើកឡើង ថា”សព្វថ្ងៃ​ ប្រជាជនកម្ពុជារស់នៅដោយសុខដុមរមនា​ មាន​សិទ្ធិសេរីភាពទូលំទូលាយ​ គ្មានការព្រួយបារម្ភពីគ្រាប់បែក​ គ្រាប់កាំភ្លើង​ គ្រាប់ទម្លាក់ពី​យន្តហោះបេ៥២ដូចសម័យសង្គ្រាម​ មិនព្រួយពីការរត់លូន​ បែកបាក់កូនចៅ និងព្រាត់ប្រាស់​និរាសពីក្រុមគ្រួសារដូចសម័យមុនៗ។ ប្រជាជនសប្បាយរីករាយនឹងការប្រកបមុខរបររកស៊ី ចិញ្ចឹមជីវិតដោយសោមនស្សរីករាយ។ ទាំងអស់ខាងលើនេះ​ គឺជាខ្លឹមសារ និងសារសំខាន់ព្រម​ទាំតម្លៃដ៏​មហាសាល នៃសន្តិភាព​ដែលមិនអាចខ្វះបាន សម្រាប់ប្រជាជន និងប្រទេសជាតិនី​មួយៗ​នៅលើពិភពលោ​ក”​។

​អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា បានសរសេរបញ្ជាក់ ថា”ប៉ុន្តែតម្លៃនៃសន្តិភាពនេះ​ មិនត្រូវបា​ន​ស្វា​គមន៍ដោយក្រុមជនមួយចំនួន ​ដែលមានខួរមិនមែនជាខ្មែរ ​ទោះបីពួកគេមានដើម​កំណើត​ជាខ្មែរក៏ដោយ។ ពួកគេ្យតម្លៃសន្តិភាពនាពេលបច្ចុប្បន្ននេះ គឺគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ។ ហេតុនេះហើយបានជាពួក​គេមិនញញើត នឹងចង់បំផ្លាញសន្តិភាពដ៏​មានតម្លៃមិន​អាចកាត់ថ្លៃ​បាននេះឡើយ”​៕