សម្ដេចហ៊ុន សែន៖ពេលនេះ កម្ពុជា​គ្មាន​អ្វីជាឧបសគ្គទៀតឡើយ

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើង ថា ប្រទេសកម្ពុជា គ្មានអ្វីជាឧបសគ្គទៀតឡើយ ហើយថា រាជរដ្ឋាភិបាលនឹងបន្តសហការជាមួយវិស័យឯកជន ដើម្បី​បន្តអភិវឌ្ឍប្រ​ទេសកម្ពុជាបន្តទៀត។

​សម្ដេចតេជោហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩​នេះ ថា ចូលឆ្នាំថ្មីរយះពេល៣ថ្ងៃ គឺបានកន្លងផុតទៅហើយ ជាមួយនឹងការសប្បាយរីករាយ ជួប​ជុំក្រុមគ្រួសារនៅទូទាំងប្រទេស ដែលគ្រប់ៗគ្នាចងចាំជានិច្ច។

សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានសរសេរបន្ត ថា”ពេលនេះ កម្ពុជាគ្មានអ្វីជា​ឧបសគ្គទៀត​ឡើយ​។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តរួមដៃគ្នាជាមួយវិស័យឯកជន ដើម្បីជំរុញការកសាង​ប្រទេសជាតិ​ឲ្យ​កាន់តែរីកចំរើនឆាប់រហ័សបំផុត។ អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សា​សន្តិ​ភាព នឹងគាំទ្រឥតងាករេចំពោះការដឹកនាំរបស់ខ្ញុំ ដែលបាននាំមកនូវសន្តិភាពពេញលេញ និង​ការ​រីកចំរើនពិតប្រា​កដ ដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃ”៕