ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ថ្ងៃទី២០នេះ អាកាសធាតុឡើងកម្តៅប្រហែល៤០អង្សាសេ , មនុស្សភាគច្រើនពិបាកទ្រាំកម្តៅនេះ

ភ្នំពេញ ៖ បើយោងតាមការជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ប្រទេសកម្ពុជាចាប់ពី ថ្ងៃទី១៩ មេសាដល់ ថ្ងៃទី២៤ ខែមេសា សីតុណ្ហភាពអតិបរិមា ចន្លោះពី៣៧អង្សាសេ រហូតដល់ ៤០អង្សាសេ ។

តាមការសង្កេត សម្រាប់នៅថ្ងៃទី២០ ខែមេសានេះ អាកាសធាតុ បានឡើងកម្តៅក្តៅខ្លាំង ខុសពីធម្មតា រហូតធ្វើឱ្យមនុស្សម្នាភាគច្រើន ពិបាកទ្រាំជាមួយអាកាសធាតុនេះ ។ អាកាសធាតុបែបនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ សត្វ(ងាយនឹងស្លាប់) រុក្ខជាតិ (ងាយនឹងខូចខាត) ។

ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋ ចូលរួមបង្ការបញ្ហាសុខភាព ដែលអាចកើតមាន ក្នុងអំឡុងពេលអាកាសធាតុក្តៅ បន្ទាប់ពីរដ្ឋាភិបាលប្រកាសថា កម្តៅនៅកម្ពុជា ក្នុងខែមេសានេះ អាចនឹងហក់ឡើងរហូតដល់៤០ទៅ៤២អង្សារ ។

តាមហ្វេសប៊ុក របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងផ្សព្វផ្សាយ បានបញ្ជាក់ថា ក្នុងអំឡុងរដូវក្តៅ ដែលកំពុងឈានចូលមកដល់នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងអំពាវនាវ ដល់សាធារណជនទាំងអស់ ពិសាទឹកឲ្យបានច្រើន កុំពិសាជាតិអាល់កុល ឬជាតិស្ករច្រើនពេក។ ត្រូវស្លៀកសំលៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាល និងស្លៀកពាក់រលុង ព្រមទាំងលាបឡេការពារកម្តៅថ្ងៃ ។ គួរចេញទៅខាងក្រៅផ្ទះ នៅពេលព្រឹកនិងពេលល្ងាច។ ហាមទុកទារក និងកុមារ ក្នុងរថយន្តចតចោល។ ជៀសវាងអាហារក្តៅៗ និងជៀសវាងពិសាអាហារ ច្រើនពេក ដែលអាចបង្កើនកម្តៅដល់រាងកាយ៕ 

Filed in: ព័ត៌មានថ្មី, សុខភាព

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!