សម្ដេចតេជោហ៊ុន សែន៖មកទល់​ពេល​នេះ គឺគ្មានគណបក្ស​នយោ​បាយណា អាចមកជំនួស​គណបក្ស​ប្រជាជនកម្ពុជាបានឡើយ

បន្ទាយមានជ័យ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែង ថា គ្មាន​គណ​បក្ស​នយោ​បាយណាមួយ អាចមកជំនួសគណបក្ស ប្រជាជនកម្ពុជាបានឡើយ គិតមកដល់ពេល​នេះ។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសរសេរនៅលើហ្វេសប៊ុក នាព្រឹក​ថ្ងៃទី២២ ខែមេសានេះ ថា”ថ្ងៃនេះ ខ្ញុំមានឱកាសបានមកដល់ទឹកដីប៉ោយប៉ែត ដែលជាអតីត​សមរភូមិក្តៅក្នុងពេលសង្រ្គាម ១៩៧៩-១៩៩១។ ពេលនេះប៉ោយប៉ែតបាន​ក្លាយជាទឹក​ដីអភិ​វឌ្ឍន៍ និងជាទីផ្សារដ៏សំខាន់របស់កម្ពុជាដែលកំពុងផ្តល់ផ្កាផ្លែយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិ​សេសបងប្អូនដែលកំពុងរស់នៅតាមព្រំដែន”។

សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានសរសេរបន្ត ថា”ពិតប្រាកដណាស់ មកទល់ពេលនេះ គឺគ្មាន​គណបក្សនយោបាយណា អាចមកជំនួស គណបក្សប្រជាជនកម្ពុជា បានឡើយ ជាពិសេសគឺ​ការពង្រឹងនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេស”។

ប្រមុខរាជរដ្ឋាភិបាល បានសរសេរបន្តទៀត ថា”ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិនៅប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានមកទទួលខ្ញុំថ្ងៃនេះ និងអរគុណដែល​បងប្អូនបាន​បោះ​ឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កន្លងមកដែលបានផ្តល់ឱកាសអោយខ្ញុំ បានបន្ត​ដឹក​នាំប្រទេសជាតិតទៅទៀត។ បងប្អូនបោះឆ្នោតអោយ គណបក្សប្រជាជកម្ពុជា គឺបោះឆ្នោតអោ​យ​​ខ្លួនឯង និងបោះឆ្នោតពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍនៅ​ក្នុងប្រទេសជាតិស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង”៕