ព័ត៌មាន​ទាន់ហេតុការណ៍
ចិនម្នាក់ទាត់ធាក់ក្បាល​នារីបម្រេីខារ៉ាអូខេម្នាក់​ រួចបង់លុយ២០០ដុល្លារ​បញ្ចប់រឿង​>>>ទំនាស់ក្នុងគ្រួសារ , ប្រពន្ធនិងម្តាយក្មេក ជ្រុលសម្លាប់ប្ដីឬកូនប្រសារក្នុងផ្ទះ>>>ទឹកមុខស្រងូតស្រង៉ាត់២ថ្ងៃ ស្រាប់តែចងកសម្លាប់ខ្លួននឹងដើខ្នុរ>>>ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ភ័យស្លន់ស្លោរទៅបុកឡាន ពលរដ្ឋចាប់បានទាំង២នាក់>>>ចិន២ក្រុមជិត២០នាក់ដេញវាយគ្នាពេញផ្លូវ ព្រោះរឿងគ្រោះថ្នាក់ចរាចរ>>>មានប្រពន្ធមួយមិនគ្រប់ យប់ស្ងាត់លួចចូលក្នុងបន្ទប់ប្អូនថ្លៃ ធ្វើសកម្មភាពរំលោភមិនបានសម្រេច>>>អគ្គនាយកCMAC អំពាវនាវរួមគ្នាឈប់បរិភោគសាច់សុនខ ព្រោះសុនខមានសមត្ថភាពបម្រើមនុស្សលោក>>>រថយន្តបុកស្លាប់ហើយ ស្រាប់តែជនឆ្លៀតឱកាសលើកម៉ូតូនិងយកលុយ៥០០$របស់សាកសពយកទៅបាត់>>>ឱបកូនតូចបម្រុងលោតទឹកសម្លាប់ខ្លួន ព្រោះតូចចិត្តប្ដីក្រោយ ចោទប្រកាន់ខ្លួននៅតែទាក់ទងប្ដីមុន>>>ជំនាញឆក់និងកាច់កម៉ូតូ ! ចោរ២នាក់ឆក់ទូរស័ព្ទបានហើយ ប្រឹងជិះម៉ូតូគេច បែរទៅបុកផ្ទះពលរដ្ឋ

លោកស្រីរ៉ូណា ស្មីត មកបំពេញ​ទស្ស​នកិច្ចនៅកម្ពុជា១១ថ្ងៃ តាមការអញ្ជើ​ញ​​របស់រាជរដ្ឋាភិបាល

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែ​មេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិ​យា​​ល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុ​កសិទ្ធិមនុស្សប្រចាំកម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

សេចក្ដីប្រកាសព័ត៌មាននេះ បានឲ្យដឹង ថា ការមកបំពេញទស្សនកិច្ច របស់លោកស្រីរ៉ូណា ស្មីត​ជា​ថ្មីទៀតនេះ គឺតបតាមការអញ្ជើញ របស់រាជរដ្ឋាភិបាលកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានដដែល បានស្រង់សម្ដីលោកស្រីរ៉ូណា ស្មីត ថា”ខ្ញុំនឹងផ្តោត​បេសកកម្មរ​បស់​ខ្ញុំទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍នានា​ចាប់តាំង​ពីបេសកកម្មរបស់ខ្ញុំកាលពីខែវិច្ឆិកាកន្លងមក។ ខ្ញុំមានបំណងបន្តការពិនិត្យផងដែរ ទៅលើវិស័យ​សិទិ្ធមនុស្ស ទាក់​ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅ​លើ​ការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព”។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ លោកស្រីរ៉ូណាស្មីត គ្រោងជួបប្រជុំ​ជាមួយ​មន្រ្តី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ ជាមួយគ្នានេះលោកស្រីរ៉ូណា ស្មីត ក៏នឹងបំពេញទស្សនកិច្ចផងដែរទៅតាមតំបន់ផ្សេងៗ ដើម្បី​ប្រមូលព័ត៌មានដោយផ្ទាល់។

នៅពេលបញ្ចប់ដំណើរទស្សនកិច្ចនេះ លោកស្រីរ៉ូណា ស្មីត នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋម នៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និ​សីទ​នេះនឹងប្រព្រឹ​ត្តទៅនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅការិយាល័យឧត្តមស្នងការអង្គ​ការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ៤ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។  

គួរជម្រាប ថា លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អ.ស.ប បំពេញបេសកកម្មផ្លូវ​ការ​ជា​ប្រចាំ​មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុម​ប្រឹក្សានេះ បានតែងតាំងលោកស្រីនៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរ​បាយកា​រ​ណ៍បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងខែកញ្ញា ឆ្នាំ២០១៩៕  

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!