ក្រសួងអបរំ កែប្រែម៉ោងសិក្សា ព្រោះអាកាសធាតុក្ដៅខ្លាំង

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បានជម្រាបជូន លោកប្រធានមន្ទីរ អប់រំយុវជននិងកីឡារាជធានី ខេត្ត ឱ្យអនុវត្តម៉ោងបង្រៀននិងរៀន ក្នុងរដូវប្រាំង ដែលមានអាកាសធាតុក្ដៅខ្លាំង ។ 

ពេលព្រឹក ចូលរៀននៅម៉ោង៧ ចេញម៉ោង១០.៣០នាទី , ពេលរសៀល ចូលរៀនម៉ោង១៣.៣០នាទី ចេញម៉ោង១៧.០០ ។ការផ្លាស់ប្តូរនេះ នឹងអនុវត្តតាមគោលការណ៍ ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ។

សេចក្ដីលម្អិតបសូមអានសេចក្តីជូនដំណឹង នៅខាងក្រោម៖ 

( រូបភាពសាលារៀនមួយនៅខេត្តស្ទឹងត្រែង  បានប្រេីប្រាស់កន្សែងសេីមស្អំក្បាល  ដេីម្បីផ្តល់ភាពត្រជាក់ដល់សិស្សសាលា  ខណៈអាកាសធាតុកំពុងឡេីងកម្តៅខ្ពស់  ដេីម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពកុមារ)