ព័ត៌មាន​ទាន់ហេតុការណ៍
យុទ្ធនាការរយៈពេល១ខែគ្មានការផាកពិន័យ គឺអ្នកធ្វើដំណើរដោយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព រាប់ទាំងម៉ូតូកង់បី ឬជនពិកាក៏ដោយ>>>កម្មករសំណង់ម្នាក់ ដើរអត់ពាក់ល្បែកជើង ជាន់ដែក ប៉ះនឹងតំណរខ្សែភ្លើងម៉ូទ័រឆក់ស្លាប់ មួយរំពេច>>>សហគ្រាស ឯកបុគ្គល រតនាហ្គាស ចេញមុខទទួលខុសត្រូវចំពោះរថយន្តដឹកហ្គាសដែលបុកនិងកិននគរបាលម្នាក់ស្លាប់>>>រថភ្លើងបុកបុរសម្នាក់ ជាសំណង់ការដ្ឋានស្ពានអាកាសចោមចៅ ស្លាប់នៅសង្កាត់ប្រទះឡាង>>>ផឹកស្រាថ្នាំ បាត់ពីផ្ទះមួយយប់ ព្រឹកឡើងភ្ញាក់ផ្អើលឃើញសាកសព លើផ្លូវរថភ្លើង>>>អគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនយក្ស​យ៉ាងខ្លាំងនៅខណ្ឌច្បារអំពៅ​ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍>>>ឆេះរថយន្តធុនយក្សនិងទំនិញ នៅខណ្ឌច្បារអំពៅ ខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ>>>រថយន្តកុងតឺន័រដឹកលើសចំណុះបើកលឿន ប៊ួងចង្កូតជ្រុល បណ្ដាលឲធ្លាក់ទូរទៅថ្នល់>>>ផ្លូវងងឹត គួបផ្សំនិងល្បឿនលឿន មើលមិនឃើញការដ្ឋាន ធ្លាក់ចូលទឹកស្លាប់>>>ម៉ូតូកង់បីឥណ្ឌាវ៉ាជែងរថយន្តមិនផុត បុកជាមួយរថយន្តមកពីទិសផ្ទុយ ស្លាប់២នាក់និងរបួសធ្ងន់ស្រាលបីនាក់

ចាប់មេក្លោងជួញដូរគ្រឿងញៀន ដែលលក់មួយថ្ងៃអស់២គីឡូក្រាម និងបក្សពួកម្នាក់ រឹបអូសគ្រឿងញៀនជិត ៣គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ផល្លា និង លោកវរសេនីយ៍ឯក អាំ សុជាតិ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួល ដោយលោក គួជ គឹមឡុង ព្រះរាជអាជ្ញារង(ភ្នំពេញ) កាលពីថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០១៩ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ។ 

សមត្ថកិច្ចឱ្យដឹងថា  -គោលដៅទី១៖ នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលបន្ទប់លេខ២០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ទូច សីហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងចាប់យក ៖សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)  227.61g  និងជញ្ជីងថ្លឹង១គ្រឿង។

-គោលដៅទី២៖ នៅវេលាម៉ោង១៩.០០នាទី ថ្ងៃទី២៥.៤.២០១៩ នៅចំណុចផ្លូវឧកញ្ញាទេពផន (លេខ១៨២) មុខផ្សារអូរប្ញស្សី សង្កាត់អូរប្ញស្សី ខណ្ឌ៧មករា លទ្ធផល: ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះតាំង ស្រុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងចាប់យក ៖សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) 2,014.8g  ។

-គោលដៅទី៣៖ នៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានបន្តទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យឈ្មោះ តាំង ស្រុន នៅចំណុចផ្ទះលេខ១៣៦អឺ២ ផ្លូវសុកហុក(១០៧) សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា វត្ថុតាងចាប់យក៖ ១.សារធាតុញៀនមេតំហ្វេតាមីន(ice) 282.89g ២.ជញ្ជីងថ្លឹង១គ្រឿង ៣.សំបកកញ្ចប់(តែ) សម្រាប់ច្រកគ្រឿងញៀនចំនួន១៩កញ្ចប់ ( ច្រកគ្រឿងញៀន ចំនួន១៩គីឡូក្រាម) ដែលជនសង្ស័យ បានរំលែកលក់ឱ្យម៉ូយតែ១សប្តាហ៍ប៉ុណ្ណោះ។ ៤.សំបកថងផ្លាសស្ទិច សម្រាប់វេចខ្ចប់មួយចំនួន។ បានឃាត់ទុកទ្រព្យសម្បត្តិ៖ ផ្ទះល្វែងលេខ១៣៦អឺ២ របស់ឈ្មោះ តាំង ស្រុន ។

វត្ថុតាងបាប់យកសរុប ៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់2525.30g ជញ្ជីងថ្លឹង២គ្រឿងទូរស័ព្ទដៃ៣គ្រឿងថង់វេចខ្ចប់មួយចំនួន និងឃាត់ទុកផ្ទះ១ល្វែង ៕ 

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខ & សង្គម

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!