ជីតាឌុបចៅ២នាក់ មកលេង ឪពុកម្តាយ វិលត្រឡប់ទៅស្រុកវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ជីតាម្នាក់ ចៅស្រីម្នាក់

(គីម សុខ០៣)

ភ្នំពេញ៖​ ជីតាម្នាក់និងចៅស្រីអាយុ៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្រោមកង់រថយន្តកុងតឺន័រកិន រីឯចៅប្រុសអាយុ៥ឆ្នាំរងរបួស ស្រាលខណៈជិះម៉ូតូដែលជីតាឌុបចៅទាំង២នាក់នេះ  ទៅលេងឪពុកម្តាយ នៅផ្ទះជួលក្រោយក្រុមហ៊ុន ស្រាបៀរកម្ពុជា លុះត្រឡប់ទៅស្រុកវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង។

ឧប្បត្តិវហេតុនេះ កើតឡើង នៅវេលា ម៉ោង០៤នឹង១៥នាទីរសៀល តាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

រថយន្តបង្ករ​ ម៉ាកហ៊ីណូ ក្បាលពណ៍ ខ្លាច់ក្តាម សណ្តោងទូរកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ3A .4205 បេីកបរដោយឈ្មោះ​ សៀង​ រិទ្ធី​ អាយុះ៣៥ឆ្នាំ​ មានទីលំនៅ​ ភូមិចន្លក់ដៃ​ ឃុំរវៀង​ ស្រុកសំរោង​ ខេត្តតាកែវត្រូវបាននគរបាលឃាត់ខ្លួន ហើយខណៈអ្នកសារព័ត៍មាន ចុះទៅផ្តិតរូបអ្នកបើកបរ នៅប៉ុស្តិ៍នគរបាល  សមត្ថកិច្ចបានបិទទ្វារបន្ទប់ជិតមិនអោយថតរូបនោះឡើយ ។

តាមសម្តីពីសាច់ញាតិជនរងគ្រោះ បានឲដឹងថា ជនរងគ្រោះ ទី១មានឈ្មោះ ហួត​ សារុំ​ អាយុ៥៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណេីតនៅភូមិត្រេីយស្លា ស្រុកស្អា ខេត្តកណ្តាល ត្រូវជាឪពុកនិងជា ជីតា ក្មេងរងគ្រោះ ។

ជនរងគ្រោះ ទី២(ចៅស្រី) មានឈ្មោះ​ រុំ ដាណេ អាយុ៩ឆ្នាំ មុខរបរសិស្សស្នាក់ នៅជាមួយជីតាភូមិឃុំខាងលេី។ជនរងគ្រោះទី៣(ចៅប្រុស)មានឈ្មោះ​ រុំសំណាង អាយុ៥ឆ្នាំស្នាក់នៅជាមួយជីតា​ ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកគុប​ជ្រុង ពាក់ស្លាកលេខភ្នំពេញ​ 1X.0846។

ប្រភពព័ត៍មានពីកន្លែងកេីតហេតុបានប្រាប់BBN អោយដឹងថាមុនពលកេីត ហេតុគេឃេីញរថយន្ត កុងតឺន័រ បើកបរក្នុងទិស ដៅពីលិចទៅកេីតក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតក៍ស្រាប់តែមានម៉ូតូម៉ាកគុបជ្រុង របស់ជនរងគ្រោះឆ្លងកាត់ បណ្តាលអោយរថយន្តកុងតឺន័រ បុកនឹងកិនបណ្តាលអោយស្លាប់ភ្លាមៗៗនៅនឹងកន្លែងកេីតហតុ​  រីឯរថយន្តកុងតឺន័របន្ទាប់ ពីបង្កររួចបានបេីករត់គេចប៉ុន្តែត្រូវសមត្ថកិច្ចដេញតាមឃាត់បានទាំរថយន្តនឹងអ្នកបើករថយន្តយកទៅប៉ុស្តិ៍ ជៀសវាងហិង្សារកើតមាន ។

តែបើតាម សម្តីពីកូនប្រុសរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុឪពុករបស់ខ្លួនបានធ្វើដំណើរចាកចេញពីផ្ទះជួលរបស់ខ្លួន នៅម្ដុំខាងក្រោយស្រាបៀរកម្ពុជាក្នុងគោលបំណងឌុប ចៅទាំងពីរនាក់ធ្វើដំណើរទៅស្រុកកំណើត មិននឹងស្មានមកជួបគ្រោះបែបនឹងទាល់តែសោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានចុះដល់កន្លែងកើតហេតុក៏បានទាក់ទងទៅជំនាញការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីចុះមកធ្វើការវាស់វែង ដេីម្បីយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ​ ដោយឡែកសព្វជីតានឹងចៅស្រី ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕