ព័ត៌មាន​ទាន់ហេតុការណ៍
ចិនម្នាក់ទាត់ធាក់ក្បាល​នារីបម្រេីខារ៉ាអូខេម្នាក់​ រួចបង់លុយ២០០ដុល្លារ​បញ្ចប់រឿង​>>>ទំនាស់ក្នុងគ្រួសារ , ប្រពន្ធនិងម្តាយក្មេក ជ្រុលសម្លាប់ប្ដីឬកូនប្រសារក្នុងផ្ទះ>>>ទឹកមុខស្រងូតស្រង៉ាត់២ថ្ងៃ ស្រាប់តែចងកសម្លាប់ខ្លួននឹងដើខ្នុរ>>>ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ភ័យស្លន់ស្លោរទៅបុកឡាន ពលរដ្ឋចាប់បានទាំង២នាក់>>>ចិន២ក្រុមជិត២០នាក់ដេញវាយគ្នាពេញផ្លូវ ព្រោះរឿងគ្រោះថ្នាក់ចរាចរ>>>មានប្រពន្ធមួយមិនគ្រប់ យប់ស្ងាត់លួចចូលក្នុងបន្ទប់ប្អូនថ្លៃ ធ្វើសកម្មភាពរំលោភមិនបានសម្រេច>>>អគ្គនាយកCMAC អំពាវនាវរួមគ្នាឈប់បរិភោគសាច់សុនខ ព្រោះសុនខមានសមត្ថភាពបម្រើមនុស្សលោក>>>រថយន្តបុកស្លាប់ហើយ ស្រាប់តែជនឆ្លៀតឱកាសលើកម៉ូតូនិងយកលុយ៥០០$របស់សាកសពយកទៅបាត់>>>ឱបកូនតូចបម្រុងលោតទឹកសម្លាប់ខ្លួន ព្រោះតូចចិត្តប្ដីក្រោយ ចោទប្រកាន់ខ្លួននៅតែទាក់ទងប្ដីមុន>>>ជំនាញឆក់និងកាច់កម៉ូតូ ! ចោរ២នាក់ឆក់ទូរស័ព្ទបានហើយ ប្រឹងជិះម៉ូតូគេច បែរទៅបុកផ្ទះពលរដ្ឋ

ក្រុមអុកឡុក ឆ្មក់ឆក់ប្លន់ នៅក្រោមស្ពានអាកាស ស្ទឹងមានជ័យ ចំនួន៦នាក់ទៀតហើយ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

(ធ្នូរជ័យ)

ភ្នំពេញ​ ៖ កម្លាំងនគរបាលខណ្ឌមានជ័យក្រោមការបញ្ជាផ្ទាល់ពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ត្រី គង់ សុវង្ស អធិការរងទទួលបន្ទុកយុត្តិធម៌ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដឹកនាំដោយលោក ម៉ៅ សាវឿន បានចុះធ្វើការស្រាវជ្រាវឆែកតាមប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព រួចក៏បានកំណត់មុខសញ្ញាភិនភាគ ឈានដល់ចាប់បានជនសង្ស័យចំនួន៣នាក់ និងរហូតដល់ការឃាត់ខ្លួនបានជន ដៃដល់៣នាក់ ថែមទៀត  ពាក់ព័ន្ធករណី ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស វាយយកទូរសព្ទដៃពីប្រជាពលរដ្ឋ​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ។ 

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃសៅរ៏  ទី១១  ខែឧសភា  ឆ្នាំ២០១៩ នៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ  ផ្លូវលេខ២៧១  ភូមិ១  សង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះ គង់ ចំរើន  ភេទប្រុស  អាយុ១៦ឆ្នាំ  ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ  ស្នាក់នៅផ្ទះជួល  ផ្លូវលំ  ភូមិមានជ័យ  សង្កាត់ស្ទឹងមានជ័យទី១ ។ ជនសង្ស័យទី២មានឈ្មោះ ប្រុស ម៉ៅ  ហៅខ្មៅ  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ  ស្នាក់ នៅផ្ទះជួល ជាមួយគ្នាជនសង្ស័យខាងលើ។ ជនសង្ស័យទី៣ មានឈ្មោះ ចាន់ ភក្តី  ភេទប្រុស  អាយុ៣៤ឆ្នាំ  ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ រស់នៅផ្ទះគ្មានលេខ ភូមិមានជ័យ  សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង៣នាក់ជាជនដៃដល់ធ្វើសកម្មភាពវ៉ាយប្លន់។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃ សុក្រ ទី១០ ខែឧសភា  ឆ្នាំ២០១៩ នៅវេលាម៉ោ ៣និង៣០នាទីទាបភ្លឺ  បានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃេីញមានក្រុមក្មេងទំនេីង​ ក្មេងស្ទាវជាច្រេីននាក់ ពពាក់ពពូនគ្នា​ នៅចំណុចកេីយហេតុខាងលេី​ លុះមកដល់ម៉ោងកេីតហេតុខាងលេី​ ក៏មានម៉ូតូមួយគ្រឿង​ ម៉ាក​ឌ្រីមសង់​ ពណ៍ខ្មៅ​ (មិនស្គាល់ស្លាកលេខ) បេីកបរដោយបុរសម្នាក់ ឌុបគ្នាប្រុសស្រី៣នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១​ ក្នុងល្បឿនយឺតៗ ទិសដៅពីជេីងទៅត្បូង បត់មកអែបតាមផ្លូវគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែជនសង្ស័យម្នាក់​ ក្នុងចំណោមក្រុមក្មេងស្ទាវ ធ្វេីសកម្មរត់មកស្ទាក់ពីមុខម៉ូតូ​ តែស្ទាក់មិនបាន​ បែរជាចាប់ទាញយុវជនម្នាក់ដែលអង្គុយពីក្រោយ​ ធ្វេីឲ្យធ្លាក់ពីលេីម៉ូតូ ហេីយមានបក្ខពួកជាច្រេីននាក់ ដែលកំពុងចាំក្បែរនោះ ស្ទុះទៅទាញនិងជួយរុញនិងសំឡុតយុវជននោះ ដោយឡែកយុវជនដែលជាអ្នកបេីកម៉ូតូ ភ័យពេកបានបន្ថែម ល្បឿនបើករត់ទៅបាត់​ជាមួយក្មេងស្រីម្នាក់ ។

បន្ទាប់មកក្រុមក្មេងស្ទាវទាំងនោះនាំគ្នាធ្វើសកម្មភាពរុញច្រាន ជនរងគ្រោះដែលធ្លាក់ពីលើម៉ូតូទាញចូលក្នុងបន្ទប់ទឹក វាយប្លន់យកទូរស័ព្ទដៃ និងលុយមួយចំនួន ដោយជនរងគ្រោះបាន ប្រតាយប្រតប់ជាមួយនិងក្រុមចោរដែរ ហើយបានប្រឹងស្ទុះរត់ចេញមកលើផ្លូវស្រែកឱ្យគេជួយ ។ 

តាមសម្តី យុវជនជាអ្នកបេីកម៉ូតូក៏បានប្រាប់ថា ខ្លួនភ័យស្លន់ស្លោ​ ព្រោះមិនធ្លាប់ជួបហេតុការណ៍បែបនេះ​ ហេីយបានជិះម៉ូតូទាំងញ័រខ្លួនទៅដល់បន្ទប់ជួលរបស់មិត្តភ័ក្ត្រ រក មិនឃើញ។ 

រួចក៏ទុកម៉ូតូនៅផ្ទះបងនៅខណ្ឌដង្កោ ហេីយជិះ Passapp ត្រលប់មករក​មិត្តភ័ក្តដែលបាត់ខ្លួន​ ទាក់ទងទូរស័ព្ឌមិនចូលនោះ​ ។ លុះមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ​ យុវជនជាអ្នកបេីកម៉ូតូបានរៀបរាប់ដំណេីររឿងប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១​តែម្តង ។

លោកអនុសេនីយ៍ឯក​ ម៉ៅ​ សាវឿន​ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១​ បានអោយដឹងថា​ បន្ទាប់ពីទទួលបាន​ដំណឹងនេះ​ និងទទួលបានវិដេអូសកម្មភាពតាមរយះកាមេរ៉ាសុវត្ថិភាពទៀតនោះ លោកបានពិនិត្យមេីលភ្លាម​ ដេីម្បីកំណត់មុខសញ្ញា​ ហេីយដឹកនាំកម្លាំងចុះទៅភ្លាមតែម្ដង តែក្រុមក្មេងស្ទាវ​អស់ទាំងនោះ​ បានស្ទុះរត់គេចខ្លួនបាត់អស់​​ ហេីយលោកក៏រាយការណ៍ជូនថ្នាក់លេី​ភ្លាម។ 

បេីតាមលោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានឲ្យដឹងថា​ បន្ទាប់ពីលោកមេប៉ុស្តិ៍ស្ទឹងមានជ័យទី១​ រាយការណ៍ភ្លាម​ នៅព្រឹកថ្ងៃទី១១ លោកបានបញ្ជាឲ្យ​ កម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ត្រី គង់ សុវង្ស អធិការរងទទួលបន្ទុកយុត្តិធម៌ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដឹកនាំដោយលោក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះធ្វើការឃាត់ខ្លួនបាន ពាក់ព័ន្ធករណី ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស វាយយកទូរសព្ទដៃពីប្រជាពលរដ្ឋ។

ចំនួន៦នាក់ ក្នុងនោះជនដៃដល់មានចំនួន៣នាក់ និង៣នាក់ទៀតមានសារជាតិញៀន។

បច្ចុប្បន្ន ជនសង្ស័យ៣នាក់ ដែលជាអ្នកប្រើប្រាស់ថ្នាំញៀនត្រូវបានបញ្ជូនទៅធ្វើការអប់រំនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ចំណែកជនសង្ស័យចំនួន៣នាក់ ដែលធ្វើសកម្មភាពវាយប្លន់យកទូរសព្ទ័ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានថ្មី, សន្តិសុខ

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!