ព័ត៌មាន​ទាន់ហេតុការណ៍
ចិនម្នាក់ទាត់ធាក់ក្បាល​នារីបម្រេីខារ៉ាអូខេម្នាក់​ រួចបង់លុយ២០០ដុល្លារ​បញ្ចប់រឿង​>>>ទំនាស់ក្នុងគ្រួសារ , ប្រពន្ធនិងម្តាយក្មេក ជ្រុលសម្លាប់ប្ដីឬកូនប្រសារក្នុងផ្ទះ>>>ទឹកមុខស្រងូតស្រង៉ាត់២ថ្ងៃ ស្រាប់តែចងកសម្លាប់ខ្លួននឹងដើខ្នុរ>>>ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ភ័យស្លន់ស្លោរទៅបុកឡាន ពលរដ្ឋចាប់បានទាំង២នាក់>>>ចិន២ក្រុមជិត២០នាក់ដេញវាយគ្នាពេញផ្លូវ ព្រោះរឿងគ្រោះថ្នាក់ចរាចរ>>>មានប្រពន្ធមួយមិនគ្រប់ យប់ស្ងាត់លួចចូលក្នុងបន្ទប់ប្អូនថ្លៃ ធ្វើសកម្មភាពរំលោភមិនបានសម្រេច>>>អគ្គនាយកCMAC អំពាវនាវរួមគ្នាឈប់បរិភោគសាច់សុនខ ព្រោះសុនខមានសមត្ថភាពបម្រើមនុស្សលោក>>>រថយន្តបុកស្លាប់ហើយ ស្រាប់តែជនឆ្លៀតឱកាសលើកម៉ូតូនិងយកលុយ៥០០$របស់សាកសពយកទៅបាត់>>>ឱបកូនតូចបម្រុងលោតទឹកសម្លាប់ខ្លួន ព្រោះតូចចិត្តប្ដីក្រោយ ចោទប្រកាន់ខ្លួននៅតែទាក់ទងប្ដីមុន>>>ជំនាញឆក់និងកាច់កម៉ូតូ ! ចោរ២នាក់ឆក់ទូរស័ព្ទបានហើយ ប្រឹងជិះម៉ូតូគេច បែរទៅបុកផ្ទះពលរដ្ឋ

ផឹកស៊ីស្រឹង ផ្លោះរបងចូលផ្ទះគេ បែរជាធ្លាក់បាក់កស្លាប់

( ដោយ ៖ ធ្នូជ័យ) 

ភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលើផ្ទះគេ បាក់កស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះល្វែង តាមបណ្តោយផ្លូវលំ ក្នុងភូមិព្រៃក្រឡា ក្រុម៥ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលស្លាប់មានឈ្មោះ អ៊ុំ វុទ្ធី  ភេទប្រុស  អាយុ២៨ឆ្នាំ មុខរបរបើកឡានដឹកខ្សាច់ ស្នាក់នៅជិតវត្តតាំងកសាង  មានស្រុកកំណើតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានប្រពន្ធមានកូនតូច អាយុមួយខែកន្លះ ។

តាមសម្តីបុរសដែលជាមិត្តភក្តិផឹកសុីជាមួយគ្នា  ឈ្មោះ ច័ន្ទ ផល្លា  ភេទប្រុស អាយុ៣៧ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំងពីរនាក់( គាត់និងអ្នកស្លាប់) បានផឹកសុី តាំងពីក្បាលព្រលប់ រហូតដល់ម៉ោង១០យប់ ទើបឈប់ផឹក។ បន្ទាប់មកអ្នកដែលស្លាប់ខាងលើ បានដើរទៅនោមក្បែរបង្គោលភ្លើងថ្ម នោមរួចហើយ ក៏ឡើងតាមបង្គោលភ្លើង ចូលទៅផ្ទះកើតហេតុដល់ជាន់ទី២ មិនដឹងមានបំណងចង់លួចអ្វីនោះទេ ទើបរូបគាត់បានស្រែកថា ឲ្យកុំឡើងផ្ទះគេ ប្រយ័ត្នមានរឿង តែអ្នកដែលស្លាប់ មិនព្រមស្ដាប់ទេ ក៏ឡើងទៅបាត់ឈឹង ។ 

ប្រភពបន្តថា រូបគាត់បានចូលដេក រហូតដល់ម៉ោង១ ក៏ងើបឃើញតែម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៦  ពាក់ស្លាកលេខ ស្វាយរៀង 1H-4361 នៅកន្លែងដដែល ។ រូបគាត់មិនចាប់អារម្មណ៍ក៏ដេកតទៅទៀត រហូតដល់២និង១០នាទី រូបគាត់ក៏ឡើងចូលទៅមើល ក៏ស្រាប់តែ ឃើញមិត្តភក្តិធ្លាក់ពីជាន់ទី២ មកលើជណ្ដើរ បោកក្បាលបាក់កស្លាប់បាត់ទៅហើយ ។ រូបគាត់ក៏ចេញតាមទ្វារមកក្រៅ បានប្រាប់សមត្ថកិច្ច ឲ្យចុះមកកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញខាងកោសល្យវិច័យ ចុះមកពិនិត្យទើបដឹងថា អ្នកដែលស្លាប់ពិតជាធ្លាក់ពិតប្រាកដមែន ។ចំណែកសាកសព សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅវត្តតាំកសាង ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

Filed in: ព័ត៌មានថ្មី, សង្គម, សន្តិសុខ

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!