សមត្ថកិច្ចចិននិងកម្ពុជា តាមរកជនជាតិចិនជាង១០នាក់ និយាយយ៉ាងក្អេងក្អាងថា នឹងបំពុល​ដល់សន្តិសុខនៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ក្រោយពីបានឃើញបុរសជាងដប់នាក់ ដែលហៅខ្លួនឯង ជាជនជាតិចិន មកពីទីក្រុងchongqing បានបង្ហោះវីដេអូខ្លីមួយ ពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត​ ​និយាយយ៉ាងក្អេងក្អាងថា នឹងបំពុល​ដល់សន្តិសុខ នៅខេត្តព្រះសីហនុនោះ នៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៩ម្សិលម៉ិញ សមត្ថកិច្ចកម្ពុជា បានប្រកាសស្វែងរកតាមឃាត់ជនទាំងនេះ ដើម្បីអនុវត្តតាមនីតិវិធី ។ 

ជាមួយគ្នានេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក៏ចេញសេចក្ដីអះអាងដែរថា ស្ថានទូតមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ​ និងបានជួយសម្របសម្រួលដល់ សមត្ថកិច្ចនៃប្រទេសចិន​ និងកម្ពុជា​ ដេីម្បីបេីកការស៊េីបអង្កេតអោយបានគ្រប់ជ្រុងជ្រោយ លេីបញ្ហាមួយនេះ​។ ជឿជាក់ថាការពិត នៃបញ្ហានេះ នឹងត្រូវបានលាតត្រដាង ក្នុងពេលឆាប់ៗ​ ។ 

ខ្លីបវីដេអូដែលជនជាតិចិនមួយក្រុមនេះបានបង្ហោះ បាន​ស្រែកប្រកាសខ្លាំងៗជាភាសាចិនថា​ «​កំពង់សោម​៣​ឆ្នាំ​ក្រោយ​ ចង់​ឲ្យ​វឹកវរ​គឺ​វឹកវរ​ ចង់​ឲ្យ​សុវត្ថិភាព​ គឺ​សុវត្ថិភាព​»​ ៕