ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកក្រោមស្ពានជ្រោយចង្វារ សង្ស័យលោតទឹកសម្លាប់ខ្លួន

( ដោយ ៖ ប៉ូច គឹមសុខ) 

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានប្រជានេសាទ ប្រទះឃើញ អណ្តែតទឹកទន្លេសាប មកទើរ​នៅក្បែរច្រាំងទន្លេ ក្រោមស្ពានជ្រោយចង្វារ កាលពីវេលា ម៉ោងប្រមាណ១រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ 

សពបុរសនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ មានលក្ខណៈហើមស្អុយទៅហើយ ។

ប្រភពព័ត៌មាន ពីប្រជានេសាទ បានប្រាប់ភ្នាងារ​ BBN  អោយដឹងថានៅពេលដែលគាត់ចេញទូក ទៅនេសាទ ក៏បានចោលភ្នែកមកច្រាំងទន្លេសាបខាងលិច ពើបប្រទះឃើញសពបុរសម្នាក់នោះ អណ្តែតមកទើរ នៅច្រាំងទន្លេទើបរាយការណ៍ ទៅសមត្ថកិច្ចតែម្តង។

តាមនគរបាលមានការសង្ស័យថា បុរសរូបនោះស្លាប់ដោយសារតែលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ពេលយប់ស្ងាត់ ហើយក៏បានអណ្តែតឡើងរសាត់មកទើរ នៅច្រាំងទន្លេក្បែរនោះ។

បច្ចុប្បន្នសាកសពត្រូវ បានកម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កំពុងតែត្រួតពិនិត្យនិងធ្វើការកោសល្យវិច័យ ទៅលើសាកសព៕