កម្ពុជារួមគ្នាដាំដំណាំគ្មានសារធាតុគីមី កាត់បន្ថយការនាំចូលផលដំណាំមានជីគីមី ដើម្បីសុខភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅមុននេះបន្តិច នៅក្នុងពេលថ្លែងសុន្ទរកថា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្យ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបបានអំពាវនាវដល់ក្រសួងពាក់ព័ន្ឋនានា ត្រូវយកចិត្តទុកដាក់ខិតខំ លើកទឹកចិត្តនិងជំរុញ អោយប្រជាពលរដ្ឋ ប្រើប្រាស់ជីធម្មជាតិ ជំនួសជីគីមី ក្នុងការដាំដុះផលដំណាំទូទៅ និងកាត់បន្ថយការនាំចូល ផលិតផលបន្លែផ្លែឈើដែលប្រើជីគីមី ។

ទន្ទឹមនឹងនេះដែរ  សម្តេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនអ្នកទិញ សូមជួយទិញផលដំណាំខ្មែរយើង ដែលដាំដុះមិនប្រើជាតិគីមី ។កាំកុងត្រូល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យ អោយបានដិតដល់ ដើម្បីសុខភាពប្រជាពលរដ្ឋយើង ៕