ព័ត៌មាន​ទាន់ហេតុការណ៍
ប្រតិបត្តិការរុករកជនរងគ្រោះ ក្រោមអគារបាក់បែកត្រូវបានបញ្ចប់ អ្នកស្លាប់២៨នាក់រងរបួស២៦នាក់>>>នគរបាលខណ្ឌដង្កោ បំបែកសំបុកជនសង្ស័យវាយប្លន់ ម៉ូតូ ឃាត់៩នាក់ និងរកឃើញម៉ូតូ៧គ្រឿង>>>កម្មករ២នាក់កប់ក្រោមអគារបាក់បែក៣ថ្ងៃ តែនៅមានជីវិត>>>តំណាងអយ្យការសម្រេចចោទប្រកាន់ លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរកោះរ៉ុង៥នាក់>>>ឯកឧត្ដម យន្ត មីន លាលែងពីតំណែង ឯកឧត្តម គួច ចំរើន មកជំនួស និងដកតំណែងឯកឧត្តម ញឹម វណ្ណដា>>>រឿងអីមិនស្ទះចរាចរ បើរថយន្តធំៗបើកគ្មានសីលធម៌បែបនេះ>>>ACU បញ្ជូនឧកញ៉ា សុខ ប៊ុន និងបក្ខពួកមកតុលាការ ពាក់ព័ន្ធការប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ>>>ជិះម៉ូតូទៅធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅគល់ស្ពាន ព្រះមុនីវង្ស>>>នាយករដ្ឋមន្ដ្រីចុះពិនិត្យស្ថានភាពអគារដែលរលំនៅខេត្តព្រះសីហនុទាំងយប់អធ្រាត្រ>>>នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបល្បែងបក្សីកីឡាលួចលាក់ ឃាត់ខ្លួនមនុស្ស១០នាក់

សពបុរសអានាថា ត្រូវបានប្រទះឃើញ អណ្តែត ទឹកក្នុងស្រះ

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ដែលប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចអះអាងថា ជាមនុស្សអនាថា វិកលចរឹក ហើយត្រូវបានគេប្រទះឃើញ ស្លាប់អណ្តែតទឹកស្រះ ក្នុងបរិវេណ ទីលានវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩  ។

សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ភេទប្រុស អាយុជាង៣០ឆ្នាំ ជាមនុស្សអនាថា ហើយវិកលចរឹក មានអាយុជាង៣០ឆ្នាំ មុនស្លាប់ ដើរ ដេក ជួនដើរស្រាត តាមផ្លូវ ក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ។

តាមអាជ្ញាធរបានឲ្យដឹងថា មុនកើតហេតុ បាត់ជនរងគ្រោះ២ថ្ងៃមកហើយ នឹកស្មានតែដើរទៅកន្លែងផ្សេង ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែមិថុនា នេះបន្ទាប់ពីមានកម្មករសំណង់ម្នាក់ ដើររកមើលបង្កៃត្រី ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះតែម្តង ហើយរាយការណ៍ទៅសមត្ថកិច្ចចុះ ទៅពិនិត្យមើលជាក់ស្តែង ។

សាកសព ក្នុងសភាព គ្មានស្លៀកខោអាវ នៅអណ្តែតក្នុងទឹកស្រះចំណុចខាងលើ ដែលគេសន្និដ្ឋាន ស្រវឹងស្រា ហើយចុះងូតទឹកស្រះ ហើយលង់ស្លាប់តែម្តង ។

តាមការពិនិត្យ កោសល្យវិច័យ ពីសមត្ថកិច្ចជំនាញ សាកសពស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូន អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ចាត់ចែង ដឹកយកទៅធ្វើបុណ្យនៅវត្ត កិក្តប្បញ្ញោ ហើយសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ ៕

Filed in: ព័ត៌មានថ្មី, សន្តិសុខ

គេហទំព័រឈ្មោះ BBN-TV តាមគេហទំព័រ www.bbn-tv.com ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ០១៥ ព.ម ប្រក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧

© 2019 BBN-TV | ទូរទស្សន៍ អនឡាញ. All rights reserved. XHTML / CSS Valid.
error: Content is protected !!