កម្លាំងនគរបាលទួលគោកដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន៣កញ្ចប់

(ធ្នូជ័យ)

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោកដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូូវគោកឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលាក់សារធាតុញៀនដោយខុសច្បាប់។

កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃសៅរ៏ ទី៨ ខែមិថុនាឆ្នាំ២០១៩។ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំណុចមុខផ្សារហេងលីក្នុងសង្កាត់ ទឹកល្អក់៣  ខណ្ឌទួលគោក  រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១៖មានឈ្មោះសុខា ភេទប្រុស អាយុ២១ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មករសំណង់ស្នាក់នៅទួលគោកមានស្រុកកំណើតភូមិខ្មា ឃុំស្នាមព្រះស្រុកបាកាន  ខេត្តពោធិ៏សាត់  ជនសង្ស័យទី២៖មានឈ្មោះទី ទូចម៊ុង ភេទប្រុស  អាយុ២៨ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ កម្មករសំណង់មានស្រុកកំណើតនៅជាមួយគ្នា។

សមត្ថកិច្ច បានឲ្យដឹងទៀតថាមុខឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលខណ្ឌទួលគោកដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូវីវ៉ាពណ័ក្រហមពាក់ស្លាកលេខបាត់ដំបង 1C 7492ជិះឆ្លងកាត់គោលដៅពីត្បូូងទៅជើងដោយមានការសង្ស័យកឃាត់ត្រួតពិនិត្យឆែកឆេរលើខ្លួនប្រាណករកឃើញថ្នាំញៀន៣កញ្ចប់កឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការសាកសួរនិងក សាងសំណុំរឿងបញ្ជុូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។ដោយធ្នូជ័យ