កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន របស់អធិការរដ្ឋាន នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន ជនសង្ស័យ ៥នាក់ រឹបអូសថ្នាំញៀន ៥១៩កញ្ចប់

(អត្ថបទ៖ គីមសុខ០៣ រូបភាព ៖ធ្នូជ័យ)

ភ្នំពេញ ៖ លោកវរសេនីយឯក ទៀង ចាន់សារ  អធិការនគរបាល ខណ្ឌដូនពេញ បានប្រាប់ BBN ឲដឹងថា ដោយអនុវត្តន៍តាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណះអភិបាល ខណ្ឌដូនពេញ កំលាំងជំនាញនៃ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរនូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង R6 ក្តាន់ពីរ  ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។

លោកអធិការបាន បន្តថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់មានរួមមាន:១/ឈ្មោះ នី ម៉ាណេត  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។

២/ឈ្មោះ ឆយ បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូគ្រឿងញៀន)។៣/ឈ្មោះ សុ វត្ត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ (ប្រើប្រាស់គ្រឿងញៀន)។៤/ឈ្មោះ ហម រត័្នថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ម្តុំរោងចក្រឆ្នាំង ភូមិ២ សង្កាត់ស្រះចក (ប្រើប្រាស់គ្រឿងញៀន)។

៥/ឈ្មោះ សាយ សម្ភពបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ទីតាំងខាងលើ (ប្រើប្រាស់គ្រឿងញៀន)។

ចំណែកវត្ថុតាងដកហូតបាន មាន ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥១៩កញ្ចប់ ក្នុងនោះមាន០៥កញ្ចប់ធំ។ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ដាវកែឆ្នៃចំនួន០១ដើម  ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាង ត្រូវបានកំលាំងជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។